សហរដ្ឋអាមេរិក និងរុស្ស៊ីព្រមព្រៀងគ្នាថា ជំនួបកំពូលរវាងមេដឹកនំាប្រទេសទំាង ពីរនឹងប្រារព្វឡើងនៅប្រទេសហ្វំាងឡង់នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខ
សហរដ្ឋអាមេរិក៖ សេតវិមាន និងវិមានក្រឹមឡាំងបានអះអាងជាផ្លូវការថា ជំនួប កំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវប្រារព្វឡើងនៅក្នុងទីក្រុងហ៊ែលស៊ីងគី ប្រទេសហ្វាំងឡង់នៅថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ ។
ការប្រកាសពីជំនួបរវាងមេដឹកនំាប្រទេសទំាងពីរ បានកើតឡើងក្រោយទីប្រឹក្សា សន្ដិសុខជាតិអាមេរិកលោក ចន បូលតុន បានជួបពិភាក្សាការងារជាមួយប្រធានា ធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន នៅក្នុងទីក្រុងម៉ូស្គូ ខណៈលោក ពូទីន ផ្ទាល់បាន សង្ឃឹមថា ដំណើរទស្សនៈកិច្ចរបស់លោក បូលតុន នឹងជួយឱ្យទំនាក់ទំនងរវាង សហរដ្ឋអាមេរិក និងរុស្ស៊ីវិលទៅភាពប្រក្រតីឡើងវិញ ។
យោងតាមសេតវិមាន និងវិមានក្រឹមឡាំងបានអោយដឹងថា មេដឹកនាំប្រទេសទាំង ពីរនឹងពិភាក្សាគ្នាស្តីអំពីស្ថានភាពបច្ចុប្បន្ន និងអនាគតនៃទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងបញ្ហាសន្តិសុខអន្តរជាតិ ហើយប្រធានបទនៃជំនួប កំពូលនេះដែរ ក៏អាចនឹងផ្ដោតសំខាន់ទៅលើស្ថានភាពនៅភាគខាងកើតប្រទេស អ៊ុយក្រែន និងសង្រ្គាមនៅក្នុងប្រទេសស៊ីរី ៕