ប្រធានាធិបតីចិនអះអាងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនពិតជាមាន សារៈសំខាន់ខ្លំាងណាស់នៅលើពិភពលោក

ចិន៖ ថ្លែងក្នុងជំនួបជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក ចែម ម៉ាត់ទីស នៅឯសាលវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកំាង ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអះអាងថា សម្ព័ន្ធភាពរវាងចិន និងសហរដ្ឋអាមេរិក គឺជាទំនាក់ទំនង ទ្វេភាគីដ៏សំខាន់មួយនៅលើពិភពលោក ។

ប្រធានាធិបតីចិនរូបនេះ បានកត់សម្គាល់ទៀតថា ទំនាក់ទំនងយោធាក៏ជាផ្នែកមួយ ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ហើយលោក ស៊ី ថែមទំាង សង្ឃឹមដែរថា សន្ទុះដ៏ល្អនៃទំនាក់ទំនងយោធារបស់មហាអំណាចទាំងពីរ នឹងបន្ត ក្នុងភាពល្អប្រសើរ ។
ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក ចែម ម៉ាត់ទីស បានគួស បញ្ជាក់ថា សហរដ្ឋអាមេរិកមានបំណងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងបង្កើនកិច្ច សហប្រតិបត្តិការ ក៏ដូចជាបង្កើតទំនាក់ទំនងយោធាក្នុងលក្ខណៈស្ថាបនាជាមួយ ចិន បើទោះជាប្រទេសទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើន ជាពិសេស បញ្ហាសមុទ្រចិនខាងត្បូង ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner