ធនាគារស្ថាបនាចាប់ដៃគូសហការជាមួយ Western Union ស្ថិតក្នុងគោលបំណងផ្ដល់ភាព ងាយស្រួលដល់អតិថិជនផ្ទេរប្រាក់នៅក្រៅប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ធនាគារស្ថាបនាចុះកិច្ចព្រមព្រៀងផ្ដល់សេវាកម្មផ្ទេរប្រាក់ទូទាត់ពិភពលោករបស់ Western Union មកកាន់បណ្ដាសាខារបស់ខ្លួនទូទាំងប្រទេស ហើយតាមរយៈសេវាកម្មនេះ អតិថិជនទំាងអស់អាចធ្វើការផ្ញើ និងទទួលប្រាក់បានយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសកម្ពុជា ។

ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ នារសៀលថ្ងៃទី២១ ខែមិថុនានេះ លោក KATO Norihiko ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនាមានប្រសាសន៍ថា យើងមាន សេចក្ដីរីករាយ ដែលបានសហការជាមួយ Western Union ដែលអនុញ្ញាតឲ្យអតិថិជនរបស់ យើង អាចតភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមកស្ទើរគ្រប់ប្រទេសនៅលើពិភពលោក រួមទាំងក្នុង ស្រុកផងដែរ ។ លោកបន្តថា ការផ្ដល់ជូនអតិថិជននូវភាពងាយស្រួល និងភាពជឿជាក់របស់ Westurn Union មានសារៈសំខាន់ណាស់ចំពោះយើង ហើយយើងមានមោទនភាពក្នុងការ ពង្រីកវិសាលភាពសេវាកម្មរបស់យើង ។

លោកបន្ថែមទៀតថា បច្ចុប្បន្ននេះមានប្រជាជនកម្ពុជា ជាង១លាននាក់កំពុងបម្រើការងារនៅបរទេស ដែលភាគច្រើននៅក្នុងប្រទេសថៃ ហើយពលករ កម្ពុជាក៏មាននៅក្នុងប្រទេសផ្សេងៗទៀតផងដែរ មានដូចជាកូរ៉េខាងត្បូង ម៉ាឡេស៊ី និងជប៉ុន ។ បើយោងតាមសៀវភៅកំណត់ត្រានៃការធ្វើចំណាក់ស្រុក និងការផ្ទេរប្រាក់របស់ធនាគារពិភព លោក (World Bank) ឆ្នាំ២០១៦ កម្ពុជា គឺជាប្រទេសទទួលបា្រក់ពីបរទេសធំជាងគេលំដាប់ទី៨ នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយមានចំនួន០.៩ពាន់លានដុល្លារអាមេរិក ។

លោក Arish Shrestha នាយកតំបន់ Western Union ប្រចាំតំបន់ឥណ្ឌូចិនបញ្ជាក់ថា ប្រាក់ដែលបានផ្ញើ ដោយពលរដ្ឋកម្ពុជារស់នៅក្រៅប្រទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋ កិច្ចនៅក្នុងក្រុមគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ។ លោកបន្ដថា យើងសូមស្វាគមន៍ ធនាគារស្ថាបនាមកកាន់គ្រួសារ Western Union និងជឿជាក់ថា វិសាលភាពនៃបណ្ដាញសាខា របស់ពួកគេនឹងផ្ដល់ភាពងាយស្រួល សម្រាប់សេវាកម្មផ្ទេរប្រាក់ទាំងក្នុងស្រុក និងក្រៅស្រុក ។ លោកបន្ថែមទៀតថា ភាពជាដៃគូជាមួយនឹងធនាគារស្ថាបនានេះទៀតសោត មិនត្រឹមតែអាច បំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនបានប៉ុណ្ណោះទេ ថែមទាំងជួយក្នុងការអភិវឌ្ឍន៍សេដ្ឋ កិច្ច និងសង្គមរបស់ប្រទេសផងដែរ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner