គរុសិស្សបឋម និងនិស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន ចំនួន ៣០៥នាក់ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

សមាជិកសមាជិកាដែលជាគរុសិស្សបឋមមកពីសាលាគរុកោសល្យភូមិភាគកំពតនិងនិស្សិតអាហារូបករណ៍របស់សម្តេចតេជោហ៊ុនសែនមកពីសកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញដែលមានដើមកំណើតក្នុងខេត្តកំពតសរុបចំនួន៣០៥នាក់ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពត ។
បន្ទាប់ពីបានប្រកាសសេចក្តីសម្រេចសុំចូលសមាជិកគណបក្សប្រជាជនកម្ពុជា របស់គណកម្មាធិការកណ្តាលគណបក្សរួចមក ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានចាត់ទុកថា ៖ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ចៅៗ ក្មួយៗគ្រប់រូបក្នុងការចូលជាសមជិកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ដែលបានរំដោះប្រជាជនអោយរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបន្កការស្តារ កសាង និងអភិវឌ្ឍន៍ ប្រទេសជាតិមកដល់សព្វថ្ងៃនេះ ។

ហើយការសម្រេចចិត្តនេះ គឺជាការត្រឹមត្រូវបំផុតរបស់ចៅៗ ក្នុងការចូលរួម នយោបាយជាលើកដំបូងរបស់ខ្លួន ។
ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងពីប្រវត្តិ និងគោលនយោបាយសំខាន់ៗរបស់គណប្សព្រមទាំងលក្ខ័ន្ធតិកៈមួយចំនួនសម្រាប់អនុវត្តន៍ដោយចាត់ទុកថា ៖ ការចូលរួមរបស់សមាជិកគ្រប់រូបនៅពេលនេះ គឺជាការចូលរួមរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយមោទនភាពជាមួយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលមានប្រវត្តិដ៏វែងឆ្ងាយរបស់ខ្លួន ។ ឯកឧត្តមបណ្ឌិត បានក្រើនរំលឹកដល់ប្រជាពលរដ្នគ្រប់រូបដែលមានឈ្មោះបោះឆ្នោតត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានាថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ដើម្បីអនុវត្តន៍សិទ្ធរបស់ខ្លូនស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសរើសសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្នមន្រ្តីសម្រាប់និតិកាលទី៦ និងអណត្តិក្រោយៗទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner