ក្លឹបយក្ស២ នៅ Serie A ស្ទាក់ស្ទើរ ក្នុងការនាំយកខ្សែការពារឆ្នើមរបស់ Real Madrid

ក្លិបសេះបង្កង់ Juventus និង InterMilan បានស្ទាក់ស្ទើរក្នុងការនាំយកខ្សែការពារឆ្នើមក្លិប Real Madrid មកលេងនៅ Serie A ។ បើតាមការចុះផ្សាយរបស់គេហទំព័រ AS ។


ដោយសារតែប្រាក់ពលកម្ម៨លានអឺរ៉ូ (ឬប្រមាណ៩លានដុល្លារ) ក្នុងមួយរដូវកាល ទើបធ្វើឲ្យក្លិបអ៊ីតាលីទាំង២ ស្ទាក់ស្ទើរមិនហ៊ាននាំយក Marcelo វ័យ៣២ឆ្នាំរូបនេះ ។ គួរឲ្យដឹងថា ចាប់តាំងពី Real Madrid ទិញយកកីឡាករ Ferland Mendy ពីរដូវកាលមុន Marceloមិនសូវបានបង្ហាញខ្លួនជាជម្រើសទី១ ក្រោមកាដឹកនាំរបស់លោក Zinedine Zidane ដូចរដូវកាលមុនៗនោះទេ គឺត្រឹមជាកីឡាករបម្រុង ។


សូមបញ្ជាក់ថា ខ្សែការពារស្លាបឆ្វេងកីឡាករ Marcelo បានចំណាយពេលជាង១០ ជាមួយក្លឹប Real Madrid និងឈ្នះពានសរុបជាមួយក្លិបយក្សអេស៉្បាញមួយនេះ រហូតដល់ ២២គ្រឿងឯណោះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner