រកឃើញសាកសពបុរសម្នាក់ដែលត្រូវបានទឹកហូរកួចយកទៅបាត់នៅខេត្តកំពង់ឆ្នាំង

សាកសពបុរសរងគ្រោះដែលត្រូវបានទឹកហូរកួចយកទៅបាត់ត្រូវបានគេរកឃើញហើយនៅវេលាម៉ោង១កន្លះរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតត្រង់ចំណុចគុម្ភឬស្សី១កន្លែងនៅខាងក្រោយរោងចក្រទឹកកក ដែលស្ថិតក្នុងភូមិកាកាប ឃុំក្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប្រមាណជា៥០០ម៉ែត្រ ។ សមត្ថកិច្ចបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះ ទេព បឿន អាយុ ៤១ ឆ្នាំ។ អធិការនគរបាលស្រុកទឹកផុស លោកវីរៈសេនីយ៍ឯក ខេមវិបុល បានអោយដឹងថានៅមុនពេលកើតហេតុបុរស​រងគ្រោះបាន​ហែលឆ្លងទឹកទៅកាប់ដើមឬស្សី។ លុះពេលកាប់បានរួចហើយ​បានហែលឆ្លងទឹកអូសដើមឫស្សីត្រឡប់មកវិញប៉ុន្តែចៃដន្យ​ទឹកស្ទឹង​បានហូរខ្លាំងនិងបានកួចយកទៅបាត់ តាំងពីម៉ោងជាង ១២ថ្ងៃត្រង់ ។ រហូតដល់ថ្ងៃចន្ទនេះ សាកសពជនរងគ្រោះត្រូវ​បានហូរ​តាមទឹកទឹកធ្លាក់មកខាងក្រោមចម្ងាយប្រមាណជា ១គីឡូពីកន្លែងកើតហេតុគ្រាដែលទឹកស្ទឹងបានស្រកទៅវិញ​ទាំងក្រុម​គ្រួ​សារសាច់ញាតិទាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានព្យាយាមរករយៈពេល២ថ្ងៃទើបរកសាកសពឃើញ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner