អភិបាលខេត្តកំពង់ធំ៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំង៣ ត្រូវតាមដាន ពីស្ថានភាពទឹកជំនន់ និងត្រៀមមធ្យោបាយ សម្ភារៈ ដើម្បីចុះអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ធំ៖ ប្រសាសន៍ដាក់បទបញ្ជារបស់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានធ្វើឡើងនៅ ព្រឹកថ្ងៃទី១៩តុលានេះ ក្នុងគ្រាដែលលោកអភិបាលខេត្ត បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក និងកងកម្លាំងទាំង ៣ ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតំបន់មួយចំនួនក្នុងខេត្ត និងការនាំយកទឹកបរិសុទ្ធទៅផ្តល់ជូន មន្ត្រី ជំនាញ និងកងកម្លាំង ដែលកំពុងធ្វើសកម្មភាពទប់ទឹក កុំឲ្យហូរច្រោះចូលលើកំណាត់ផ្លូវជាតិ លេខ៦ ស្ថិតនៅក្នុង ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

សកម្មភាពចុះទប់ទឹកលើកំណាត់ផ្លូវជាតិលេខ៦ នាព្រឹកនេះ បានដឹកនាំដោយ ប្រធានមន្ទីរសាធារ ណការ និងដឹកជញ្ជូនខេត្ត លោក ជូរ កូឡា និងមានការចូលរួមពីមន្ត្រីជំនាញ កងកម្លាំងទាំង៣របស់ខេត្ត ក្រុង ស្រុក ចំនួន ៣៥០នាក់ ក្នុងនោះ មកពីអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ១០០នាក់ ស្នងការដ្ឋាន នគរបាលខេត្ត ១៥០នាក់ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ១០០នាក់ ចាប់ពីម៉ោង ៣ទៀបភ្លឺ រហូត មកដល់ម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី១៩តុលាឆ្នាំ២០២០នេះ បន្ទាប់ពីទឹកបានជន់លិចចូលផ្លូវជាតិ ប្រមាណ ៣គីឡូ ម៉ែត្រនោះមក។នៅក្នុងសកម្មភាពដ៏សស្រាក់សស្រាំនេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បាន ដឹកនាំមន្ត្រីសំខាន់ៗ នាំយកទឹកបរិសុទ្ធជាច្រើនកេស ទៅឧបត្ថម្ភដល់មន្ត្រី និងកងកម្លាំងនៅទីនោះ ផងដែរ។

លោក សុខ លូ បានមានប្រសាសន៍ ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង ទាំង៣ ត្រូវខិតខំយកចិត្តទុកដាក់គិតគូពីភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ និងត្រូវចុះឲ្យដល់មូលដ្ឋានរស់នៅ របស់ពលរដ្ឋ ដើម្បីបន្តការតាមដានពីស្ថានភាពទឹកជំនន់ ក្រែងមានការហក់ឡើងខ្ពស់ បង្ករជាគ្រោះមហន្ត រាយ និងត្រូវចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ចាកចេញពីការលិចលង់នោះ ឲ្យបានទាន់ពេលវេលា កុំចាំទឹកលិចហើយ បានគិតគូរសង្គ្រោះជាក្រោយនោះ។ ក្រោយការផ្តាំផ្ញើនោះរួច ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកំពង់ធំ លោក សុខ លូ បានដឹកនាំមន្ត្រីក្រោមឧិវាទ បន្តចុះទៅពិនិត្យស្ថានភាពទឹក ជំនន់ នៅតាមតំបន់នានាជាច្រើនទៀត នៅក្នុងដែនដីរដ្ឋបាលខេត្ត បើទោះបីជាខេត្តកំពង់ធំ មិនទាន់ទទួល រងការជន់លិចធ្ងន់ធ្ងរក៏ដោយ។

រដ្ឋបាលខេត្តកំពង់ធំ បានបង្ហាញពីរបាយការណ៍ ស្ថានភាពកម្ពស់ទឹកក្នុងខេត្ត នាថ្ងៃទី១៩តុលានេះ ឲ្យដឹងថា នៅស្ថានីយ៍កំពង់ធំ ស្ទឹងសែនទឹកមានកម្ពស់ ១៣,១៨ម៉ែត្រ កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៥០ម៉ែត្រ ខុសពីល្ងាចថ្ងៃម្សិលមិញ ទឹកមានកម្ពស់  ១៣,១៧ម៉ែត្រ ថ្ងៃនេះទឹកឡើងលើស ០,០១ម៉ែត្រ ,នៅស្ថានីយ៍សណ្តាន់ ស្ទឹងសែនទឹកមានកម្ពស់ ១៨,៩៨ម៉ែត្រ កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៨,៥០ម៉ែត្រ  ខុសពីល្ងាចថ្ងៃម្សិលមិញ ទឹកមានកម្ពស់  ១៨,៩០ម៉ែត្រ ថ្ងៃនេះទឹកកើនលើសល្ងាចម្សិលមិញ ០,០៨ម៉ែត្រ ,ស្ទឹងស្ទោង អាងទឹក ៣០កញ្ញា មានទឹកពេញអាង និងទ្វារទឹកស្វ័យប្រវត្តិទាំងពីរ បានបើកបង្ហូរទឹកទៅផ្នែក ខាងក្រោមទីរួមស្រុកស្ទោង ទឹកមានកម្ពស់ ១៨,៥០ម៉ែត្រ ទឹកនៅនឹង កម្ពស់ហូរលើបង្ហៀរ ទឹកមានកម្ពស់ ០,៣៦ម៉ែត្រ ល្ងាចថ្ងៃម្សិលមិញ ទឹកមានកម្ពស់ ១៨,៤៥ម៉ែត្រ ស្ថានីយ៍វាស់កម្ពស់ទឹកស្ទោង ទឹកមានកម្ពស់ ៥,៧០ម៉ែត្រ កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ៥,៨០ម៉ែត្រ ល្ងាចថ្ងៃម្សិលមិញ ទឹកមានកម្ពស់ ៥,៧០ម៉ែត្រ ទឹកនៅនឹង អាងទឹកស្ទឹងជីនិត ទំនប់១មករា ទឹកមានកម្ពស់ ៤.៣៦ម៉ែត្រ ល្ងាចថ្ងៃម្សិលមិញ ទឹកមានកម្ពស់ ៤,៣៦ម៉ែត្រ ទឹកនៅនឹង និងទឹកហូរលើក្បាលបង្ហៀរក្នុងកម្ពស់ ០,៣១ម៉ែត្រ។

បើប្រៀបធៀបកម្ពស់ទឹកស្ទឹងសែន៣ឆ្នាំនេះ នៅថ្ងៃទី១៩តុលា២០២០ ទឹកមានកម្ពស់ ១៣,១៨ម៉ែត្រ ថ្ងៃទី១៩តុលា២០១៩ ទឹកមានកម្ពស់ ១០,៨៩ម៉ែត្រ ថ្ងៃទី១៩តុលាឆ្នាំ២០១៨ ទឹកមានកម្ពស់ ១១,៥៣ម៉ែត្រ និងនៅថ្ងៃនេះ ក្រុង ស្រុកដែលរងការធ្លាក់ភ្លៀង គឺ ក្រុងស្ទឹងសែន របាយទឹកភ្លៀង ១,១មីលីម៉ែត្រ ស្រុកតាំង គោក ១០,៧មីលីម៉ែត្រ ស្រុកបារាយណ៍ ២០,១មីលីម៉ែត្រ ស្រុកសន្ទុក ៥,៦មីលីម៉ែត្រ និងស្រុកសណ្តាន់ របាយទឹកភ្លៀងមានកម្ពស់ ៤,០មីលីម៉ែត្រ ស្ថិតក្នុងសីតុណ្ហភាពអតិបរមា ៣០.៥°C និងអប្បរមា ២៤.០°C ៕ ដោយ៖ឡុង សំបូរ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner