​ថៃ​៖​ ​វេជ្ជបណ្ឌិត​ជាង​១​ពាន់​នាក់​បាតុកម្ម​ ​ប្រឆាំង​នឹង​ការ​ប្រើ​ហិង្សា​បង្ក្រាប​បាតុកម្ម

ចំនួន​វេជ្ជបណ្ឌិត​ដែល​បាន​ចុះហត្ថលេខា​លើ​ញត្តិ​តវ៉ា​ជំទាស់​នឹង​អំពើ​ហិង្សា​ ​ប្រឆាំង​នឹង​ក្រុម​បាតុករ​មិន​ពេញចិត្ត​នឹង​រដ្ឋាភិបាល​បាន​កើន​ឡើង​ពី​ ​៣​៨​៦​ ​នាក់​ដល់​ ​១​.​៨​០​០​ ​នាក់​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​សារ​ព័ត៌មាន​ ​T​h​e​ ​Nation​។​

​នៅ​ថ្ងៃចន្ទ​ ​ទី​១​៩​ ​តុលា​នេះ​ ​ក្រុម​វេជ្ជបណ្ឌិត​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​ថ្កោលទោស​ ​ចំពោះ​ការដែល​នគរបាល​ចាប់ខ្លួន​បាតុករ​ ​ដែល​ប្រមូលផ្តុំ​គ្នា​ធ្វើបាតុកម្ម​ ​កាលពី​ថ្ងៃសុក្រ​ ​១​៦​ ​តុលា​ដោយពេល​នោះ​ ​ក្រៅពី​ចាប់ខ្លួន​ ​នគរបាល​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​ទឹក​បង្ក្រាប​ទៀត​ផង​ ដើម្បី​បោសសំអាត​ក្រុម​អ្នក​តវ៉ា​ពី​ផ្លូវ​ ​Path​u​m​wan​ ​Intersection​ ​ជាហេតុ​នាំឲ្យ​រថយន្ត​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​រារាំង​ ​ខណៈ​ពេល​កំពុង​ដឹក​ជនរងគ្រោះ​។​

​ពួកគេ​អះអាង​ថា​ ​គ្មាន​ការរើសអើង​នោះ​ទេ​ ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​ ​គឺ​ត្រូវការ​ពារ​សិទ្ធិ​និង​ភាព​ឯកជន​របស់​អ្នកជំងឺ​។​ ​វេជ្ជបណ្ឌិត​ក៏បាន​ទាមទារ​អោយ​អាជ្ញាធរ​គោរព​បទបញ្ជា​អន្តរជាតិ​និង​បញ្ឈប់​ការប្រើប្រាស់​អំពើ​ហឹង្សា​ប្រឆាំង​នឹង​ការ​តវ៉ា​ដោយ​សន្តិវិធី​ ​ហើយ​ត្រូវ​ធានា​ថា​មន្ទីរពេទ្យ​មាន​សុវត្ថិភាព​ ​និង​អព្យាក្រឹត​។​ ​ម្យ៉ាង​វិញទៀត​ ​បើ​តាម​បទបញ្ជា​អន្តរជាតិ​ ​មានការ​ហាមឃាត់​ការប្រើប្រាស់​សារធាតុ​គីមី​ប្រឆាំង​ក្រុម​បាតុករ​អហិង្សា​។​

​ការ​ទាមទារ​របស់​វេជ្ជ​ប​ណ្ឌិ​នេះ​ធ្វើឡើង​ ​ក្រោយពេល​ដែល​ក្រុម​អ្នក​តវ៉ា​បាន​ត្អូញត្អែរ​អំពី​អារម្មណ៍​ក្រហាយ​នៅ​ក្នុង​ភ្នែក​ ​និង​ស្បែក​របស់​ពួកគេ​ ​បន្ទាប់ពី​ត្រូវ​បាន​វាយប្រហារ​ដោយ​កាណុង​បាញ់​ទឹក​ ​ថ្មីៗ​នេះ​។​ ​ក្រុម​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា​ ​រដ្ឋាភិបាល​គួរតែ​យកចិត្តទុកដាក់​លើ​ស្តង់​ដារ​អន្តរជាតិ​និង​បើកឱកាស​សម្រាប់​មនុស្ស​ដែល​ចង់​បញ្ចេញមតិ​របស់​ពួកគេ​។

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner