ឃាត់រថយន្តធំៗ ដែលមិនស្តាប់តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឱ្យផ្អាកចរាចរណ៍តាមផ្លូវលិចលង់ ដើម្បីកាត់បន្ថយការខូចខាតផ្លូវ

កំពង់ស្ពឺ៖ ទោះបីជារដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងអំពីការផ្អាកចរាចរណ៍រថយន្តធុនធំលើកំណាត់ផ្លូវមួយចំនួនរួចហើយក្ដី ក៏ក្រុមហ៊ុនរថយន្តធុនធំៗទាំងនោះនៅតែផ្គើនមិនព្រមស្ដាប់តាម ហើយបែរជាបន្តការបើកបរបំពានដដែលជាដដែល ជាហេតុបណ្ដាលឱ្យផ្លូវដែលកំពុងជួបស្ថានភាពលំបាកស្រាប់នោះ រឹតតែរងការខូចខាតថែមទៀត។

ដោយមិនអាចបណ្ដាយឱ្យទង្វើគគ្លើននេះបន្តទៅទៀតបាន ទើប កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានចុះឃាត់រថយន្តធុនធំៗជាច្រើនគ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ ៤១ ត្រង់ម្តុំជិតផ្លូវបំបែកស្តុបថ្នល់ទទឹង។

វិធានការនេះគឺតបតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ដែលសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្នលើផ្លូវជាតិលេខ ៤ ផ្លូវជាតិលេខ ៤១ និងផ្លូវខេត្តលេខ ១៤១ (ចាប់ពីព្រៃផ្តៅដល់ផ្លូវខេត្តលេខ ១៣០) ចំពោះរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ។

ប៉ុន្តែទោះបីចេញសេចក្ដីជូនដំណឹងនេះហើយក្ដី ក៏នៅតែមានរថយន្តធំៗដែលគេសង្កេតឃើញដឹកសម្ភារសំណង់ជាច្រើនបន្តដឹកមិនគោរពតាម ការជូនដំណឹងនេះសោះ ដែលកត្តានេះបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ជាច្រើនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner