គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញទិន្នន័យ ពីផលប៉ះពាល់ខូចខាត ដោយជំនន់ទឹកភ្លៀងឆ្នាំ២០២០

ជំនន់ទឹកភ្លៀងបានបង្ករឲ្យប៉ះពាល់ដល់ទៅ ១៩  រាជធានី  ខេត្ត  ស្រុក  ខណ្ឌ   នៅទូទាំងប្រទេស រួមមាន៖ ខេត្ត ពេធិ៍សាត់ ប៉ៃលិន បន្ទាយ មានជ័យ បាត់ដំបង ស្វាយរៀងឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគីរី កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ ព្រះសីហនុ និងរាជធានីភ្នំពេញ។នេះយោងតាមរបាយការណ៏របស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលគិត​ចាប់ពីថ្ងៃទី១ខែកញ្ញា  ដល់ថ្ងៃទី១៩ ខែតុលា  ឆ្នាំ២០២០ ។

តាមរបាយការណ៏បានឲ្យដឹងទៀតថា៖ប្រជាពលរដ្ឋដែលប៉ះពាល់ដោយគ្រោជំនន់ទឹកភ្លៀង មានចំនួន ៧ម៉ឺន ៨ពាន់ ៥៦គ្រួសារ ស្មើរនឹងប្រមាណជា ៣សែន ១ម៉ឺន២ពាន់២២៤នាក់ ។ ប្រជាជនដែលត្រូវជម្លៀសចេញពីលំនៅដ្ឋាន មានចំនួន ៩ពាន់ ៣៤៩គ្រួ-សារ ស្មើនឹងប្រមាណជា ៣ម៉ឺន ៧ពាន់ ៣៩៦នាក់ ។     ប្រជាជនដែលបានស្លាប់ដោយគ្រោះជំនន់ទឹកភ្លៀង មានចំនួន ២៥នាក់       ចំពោះលំនៅដ្ឋានដែលប៉ះពាល់ មានចំនួន៧ម៉ឺន ៣ពាន់  ៧២០ខ្នងផ្ទះ និងខូចខាតចំនួន ៥៦ខ្នងផ្ទះ ។ឯសាលារៀនដែលលិចទឹកមានចំនួន ៥៦៨កន្លែង   ស្រូវលិចទឹកប្រមាណជា ២សែន ១ម៉ឺន ៣ពាន់ ២៨៩ហិកតា        និងដំណាំរួមផ្សំដែលលិចទឹកចំនួន ៧ម៉ឺន ៩ពាន់៨៨៨ហិកតា ។  ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណជា ៣៩៣គីឡូម៉ែត្រផ្លូវលំជនបទលិចទឹក ប្រមាណជា ១ពាន់ ៤៦៧គីឡូម៉ែត្រ ទំបន់ប៉ះពាល់ប្រមាណជា២៤  គីឡូម៉ែត្រ ប្រឡាយមេប៉ះពាល់ប្រមាណជា ១៩៧ គីឡូម៉ែត្រ ប្រឡាយរងប៉ះពាល់ ប្រមាណជា ១៤១គីឡុម៉ែត្រ ប្រឡាយស្រោចស្រពប៉ះពាល់ប្រមាណជា ៨៥ គីឡូម៉ែត្រ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner