អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤០លាននាក់ ក្នុងនោះស្លាប់ជាង១លាន១២ម៉ឺននាក់ និងជាសះស្បើយជាង៣០លាន៣៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤០លាន៦៣ម៉ឺន៥ពាន់៣០០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១២ម៉ឺន២ពាន់៧៥៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣០លាន៣៤ម៉ឺន៧ពាន់៦៥១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។
សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៤៥ម៉ឺន៦ពាន់៦៥៣នាក់ ស្លាប់ចំនួន២២ម៉ឺន៥ពាន់២២២នាក់ និងជាសះស្បើយចំនួន៥លាន៥០ម៉ឺន៣ពាន់២៦៨នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៥៩ម៉ឺន៤ពាន់៧៣៦នាក់ ស្លាប់ចំនួន១១ម៉ឺន៥ពាន់២៣៦នាក់ និងជាសះស្បើយ៦លាន៧៣ម៉ឺន៦១៧នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន២៥ម៉ឺន១ពាន់១២៧នាក់ ស្លាប់១៥ម៉ឺន៤ពាន់២២៦នាក់ និងជាសះស្បើយ៤លាន៦៨ម៉ឺន១ពាន់៦៥៩នាក់ ៕