​អឺរ៉ុប​រឹត​បន្តឹង​បម្រាម​ ​CO​V​I​D​-19 ​ខណៈ​អង្គការ​ ​WHO​ ​ដាស់តឿន​ប្រទេស​នានា​អោយ​អនុវត្ត​វិធានការ​ធ្វើ​ច​ត្តាឡី​ស័ក

​អឺរ៉ុប​៖​ ​ប្រទេស​មួយ​ចំនួន​ក្នុងចំណោម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​បាន​ចាត់​វិធាន​បន្ទាន់​មួយ​នៅ​ថ្ងៃចន្ទ​ដើម​ស​ប្តាហ៍​នេះ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ទី​២​នៃ​ការ​ឆ្លង​រាតត្បាត​ជាស​កល​ជម្ងឺ​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​២​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​បាន​ស្តីបន្ទោស​ការ​កើន​ឡើង​នូវ​ករណី​ឆ្លង​ថ្មីៗ​នៅ​ទូទាំង​ពិភពលោក​ ​ដែល​សរុប​មកទល់​ពេលនេះ​មាន​ចំនួនជា​ង​៤​០​លាន​នាក់​ហើយ​ ​ដោយសារតែ​ប្រទេស​ជាច្រើន​បាន​បរាជ័យ​ ​ក្នុង​ការ​ធ្វើ​ច​ត្តាឡី​ស័ក​លើ​អ្នក​ឆ្លង​ជម្ងឺ​អោយ​បាន​ត្រឹមត្រូវ​ ​។​


​សូមជំរាប​ថា​ ​ប្រទេស​អៀ​រ​ឡង់​ ​និង​វែ​ល​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​ ​ដែល​បាន​ចាត់វិធានការ​បិទ​ប្រទេស​សាជាថ្មី​ ​ស្រប​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជម្ងឺ​ ​Co​v​i​d​-19 ​នៅ​អឺរ៉ុប​ ​បាន​កើន​ឡើង​ដល់​២​៥​ម៉ឺន​នាក់​ ​នេះ​បើ​តាម​របាយការណ៍​ចេញផ្សាយ​ដោយសារ​ព័ត៌មាន​ ​A​F​P​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner