លោក ដូណាល់ ត្រាំ និយាយថា ស៊ូដង់អាចនឹងត្រូវដកចេញពីបញ្ជីឈ្មោះប្រទេសគាំទ្រក្រុមភេវរកររបស់សហរដ្ឋអាមេរិក
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងជាមួយប្រទេសស៊ូដង់ ក្នុងការទូរទាត់ប្រាក់សំណងដល់ជនរងគ្រោះជាពលរដ្ឋអាមេរិក ដោយសារអំពើភេវរកម្ម នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ។
លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Tweeter ថា ព័ត៌មានអស្ចារ្យ… រដ្ឋាភិបាលថ្មីរបស់ស៊ូដង់ ដែលបានធ្វើរឿងដ៏អស្ចារ្យបំផុតមួយ ដោយពួកគេយល់ព្រមចំណាយប្រាក់៣៣៥លានដុល្លារទៅឱ្យគ្រួសារ និង ជនរងគ្រោះជាពលរដ្ឋអាមេរិកដោយសារអំពើភេវរកម្ម ។ លោក ត្រាំ បន្ថែមថា នៅទីបំផុត មានយុត្តិធម៌សម្រាប់ប្រជាជនអាមេរិក ហើយក៏ជាការបោះជំហានដ៏ធំរបស់ស៊ូដង់ផងដែរ ។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីស៊ូដង់លោក អាប់ដាឡា ហាមដុក បានអរគុណដល់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ហើយបាននិយាយថា ប្រទេសរបស់លោកបាននឹងកំពុងសម្លឹងមើលទៅលើឱកាស ក្នុងការដកស៊ូដង់ចេញពីបញ្ជីឈ្មោះប្រទេសគាំទ្រក្រុមភេវរកររបស់សហរដ្ឋអាមេរិក ៕