ថ្នាំពេទ្យជាច្រើនមុខ ស្បែកជើងការពារទឹកជាច្រើនគូប្រគល់ជូនដល់កងពលតូចលេខ៧០
ថ្នាំពេទ្យជាច្រើនមុខនិងស្បែកជើងការពារទឹកចំនួន ២០០គូត្រូវបានប្រគល់ជួបដល់កងពលតូចលេខ៧០ដើម្បីបំរើដល់ការជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។ ការប្រគល់នេះគឺធ្វើឡើងនៅទីតាំងសង្រ្គោះផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់ ផ្ទាល់តែម្ត នៅព្រឹក ថ្ងៃទី២០ខែតុលា ឆ្នាំ ២០២០។ថ្នាំពេទ្យជាច្រើនមុខនិង ស្បែក ជើងការពារទឹកចំនួន ២០០គូត្រូវបានប្រគល់ជូនលោកឧត្តមសេនីយ៍ទោ ឈួ សុខា មេបញ្ជាការរងកងពលតូចលេខ៧០ ដែលឧបត្ថម្ភដោយ ពីលោកស្រី វេជ្ជបណ្ឌិត ហ៊ី សូរ្យាភា និង លោក ហោ សេរីវឌ្ឍន៍ ប្រធានផ្នែកក្រៅប្រព័ន្ធ និងជាសមាជិកអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ។ សូមជម្រាបថាកន្លង មកកងពលក៏បានទទួលអំណោយពីសប្បុរសជន ច្រើន ជាបន្តបន្ទាប់ ។ ជាពិសេស លោកឧត្តមសេនីយ៍ឯកម៉ៅ សុផាន់មេបញ្ជាការកងពលតូចលេខ៧០ មានប្រសាសន៍ថា នេះជាការបង្ហាញអំពីវប្បធម៌នៃចែករំលែក និងជួយគ្នាក្នុងគ្រាក្រស្គាល់មិត្ត ល្អក្នុងគ្រាលំបាក។