ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នាំយកអំណោយសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារសពរងគ្រោះស្លាប់ដោយសារលង់ទឹក នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈួរ ច័ន្ទឌឿន  អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរងនៃស្នងការដ្ឋាននគរ បាលខេត្ត ទទួលផែនអគ្គិភ័យ និងជាអនុប្រធានអចិន្ត្រៃយ៍ទទួលបន្ទុកគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងកមរុមការងារស្រុកទឹកផុស បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកប្រគល់ជូនដល់គ្រួសារសព របស់ឈ្មោះ ទេព បឿន រងគ្រោះស្លាប់ដោយសារលង់ទឹកពេលទៅកាប់ឬស្សីរួចរួចឆ្លងស្ទឹងត្រូវទឹកកួចលង់ស្លាប់កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ។ ការនាំយកអំណោយទៅប្រគល់ជូនដល់ក្រុមគ្រួសារជនរងគ្រោះខាងលើនេះ ធ្វើឡើងនៅគេហដ្ឋានសព ស្ថិតក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា៖ អំណោយដែលប្រគល់ជូនក្រុមគ្រួសារ រួមមាន ថវិកាចំនួន១០,០០០,០០០៛(ដប់លានរៀល) ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអង្ករចំនួន១០០គីឡូក្រាម ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន  អភិបាលខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមឈួរ ច័ន្ទឌឿន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លយនចំនួន ៣,០០០,០០០៛ (បីលានរៀល) កសាងសាលាបុណ្យឃុំជៀបដើម្បីឲ្យប្រជាពលរដ្ឋមានទីកន្លែងធ្វើបុណ្យទានសមរម្យ និងគាំទ្រដល់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន  ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ នូវក្តីនឹករលឹក ការសោកស្តាយពីសំណាក់សម្តេចទាំងពីរ ចំពោះការបាត់បង់សមាជិកជាទីស្រឡាញ់របស់គ្រួសារនៃសព  ដែលជានិច្ចកាលសម្តេចទាំងពីរតេងតែគិតគូដល់សុខទុក្ខរបស់ប្រជាជនកម្ពុជាគ្រប់ៗ។

ជាមួយគ្នានេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិ បាលខេត្ត ក៏បានផ្តាំផ្ញើ និងអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះសាច់ញាតិក្រុមគ្រួសារដែលមានលំនៅដ្ឋាន ជិតប្រភពទឹក ឬទឹកជនលិច ខណៈពេលនេះកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវរស់នៅស្អាតប្រកបដោយអនាម័យល្អ ដើម្បីចូលរួមទប់ស្កាត់  ប្រឆាំងនឹងមេរោគកូវីដ-១៩៕ ដោយ៖ សុក្ខារិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner