សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋក្នុងខេត្តបន្ទាយមានានជ័យ ចំនួន១ម៉ឺនគ្រួសរ

ខេត្តបន្ទាយមានជ័យ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចំនួន៥ពាន់គ្រួសារ ដោយក្នុងនោះមកពីក្រុងសេរីសោភ័ណ ៣ពាន់គ្រួសារ និងស្រុកមង្គលបុរី ២ពាន់គ្រួសារ និងគោលដៅទី២ មានចំនួន៥ពាន់គ្រួសារទៀត មកពីស្រុកមង្គលបុរី និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទសុខទទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានានជ័យ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ចំនួន១ម៉ឺននាក់ ដោយក្នុងនោះមកពីក្រុងសេរីសោភ័ណ ៣ពាន់គ្រួសារ និងស្រុកមង្គលបុរី ២ពាន់គ្រួសារ និងគោលដៅទី២ មានចំនួន ៥ពាន់គ្រួសារទៀត មកពីស្រុកមង្គលបុរី ។

ឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានមានជ័យ បានរាយការណ៍សង្ខេបអំពីស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដោយក្នុងឆ្នាំ២០២០នេះខេត្តបន្ទាយមានជ័យ បានទទួលរងគ្រោះទឹកជំនន់ចំនួនពីរលើក។ ជំនន់លើកទី១ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ទឹកជំនន់ទឹកភ្លៀងកើតឡើងបណ្ដាលឱ្យលិចលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ នៅភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅចំនួន ៦៩គ្រួសារ បានជម្លៀសមកកាន់ទីទួលសុវត្ថិភាពស្ថិតក្នុងសាលាឃុំអូរបីជាន់ ហើយអាជ្ញាធរឃុំបានចុះចែកអំណោយចំនួន ៦៩គ្រួសារ។ ក្រោយស្នាក់នៅលើទីទួលបាន៣ថ្ងៃ ទឹកស្រក ប្រជាពលរដ្ឋ ក៏បានវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញ ។

ចំពោះលើកទី២ ចាប់ពីថ្ងៃយប់ថ្ងៃទី៣ ខែតុលាឆ្នាំ២០២០ មក ដោយសារស្ថានភាពអាកាសធាតុបង្កឲ្យមានភ្លៀងធ្លាក់ជោគជាំ និងទឹកហូរពីអូរព្រំដែនកម្ពុជា-ថៃផង ជំនន់ទឹកភ្លៀងក៏ជន់ឡើងម្ដងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅនិងមានភ្លៀងធ្លាក់ជាច្រើនថ្ងៃបន្តបន្ទាប់ក្នុងកម្រិតមធ្យមទៅខ្ពស់ ហើយទឹកហូរធ្លាក់មកពីស្រុកបវិលខេត្តបាត់ដំបង ធ្វើឲ្យកម្រិតកម្ពស់ទឹកស្ទឹងមង្គលបុរី ស្ទឹងសេរីសោភ័ណ ហក់ឡើងលើសម្រិតប្រកាសអាសន្ន បណ្ដាលឱ្យលិចតាមតំបន់ទំនាប ភូមិតាមមាត់ស្ទឹង និងប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលមកដមកដដល់ពេលនេះ មានមនុស្សលង់ទឹកស្លាប់សរុប១៨នាក់ កុមារ ៣នាក់ ប៉ះពាល់លំនៅដ្ឋានសរុបជាង ២ម៉ឺនខ្នង និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន៤៥៦៧គ្រួសារ លិចស្រែចំនួន ៦៤៣៧២ហត ដំឡូងមីជា ១ម៉ឺនហិកតា និងដំណាំរួមផ្សំ ៩៨៩ហត, សាលារៀន ១៨៦សាលា ត្រូវផ្អាកការសិក្សាបណ្ដោះអាសន្ន, មណ្ឌលសុខភាព ៩កន្លែង វត្ត ៦០, សាលាឃុំ៥ ផ្លូវ ៨១០កន្លែងប្រវែង ៥៣៥គីឡូម៉ែត្រ, អណ្ដូងស្នប់ចំនួន៥៤, ទំនប់ប្រឡាយអាងប្រវែង ៣៤គីឡូម៉ែត្រ ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន  បានពាំនាំនូវការផ្តាំផ្ញើរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ សួរសុខទុក្ខប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកជំនន់ ។ ជាមួយនេះសម្តេចតេជោ ចូលរួមសោកស្តាយ រំលែកទុក្ខ ចំពោះពលរដ្ឋដែលបាត់បង់ជីវិតដោយគ្រោះទឹកជំនន់ទូទាំងប្រទេសសរុបចំនួន៣៤នាក់ ដែលក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ។

សម្តេចតេជោថា អ្វីដែលយើងត្រូវធ្វើជាបឋម គឺការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព
សម្តេចតេ បានសម្តែងការសោកស្តាយ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដែលនេះជារឿងមិនធ្លាប់ជួបក្នុងរយៈពេលជាង៤០ឆ្នាំ មកនេះ។ សម្តេចតេជោ  បានចាត់ទុកថា គ្រោះធម្មជាតិជំនន់ទឹកភ្លៀងពេលនេះកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ ។
សម្តេចតេថា÷ កូវីដ១៩ បានបំផ្លាញយើងរួចទៅហើយ តែពេលនេះជំនន់ទឹកភ្លៀងចូលមកបំផ្លាញយើងទៅទៀត ហើយទំហំនៃការខូចខាតនៅមិនទាន់បូកសរុបនៅឡើយនោះទេ ។ សម្តេចតេជោ បញ្ជាក់ថា រថយន្តកងទ័ព២៩០គ្រឿង ដែលបានទទួលរងការវាយប្រហារ កាលពីពេលកន្លងទៅ បានក្លាយជាមធ្យោបាយសម្រាប់សង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។

សម្តេចតេជោ កោតកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំធ្វើការ អន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ បើគ្មានការអន្តរាគមន៍ទេ ប្រហែលជាមានប្រជាពលរដ្ឋស្លាប់ និងរងគ្រោះច្រើនជាងនេះ។ ជាមួយនេះសម្តេចតេជោ ហ៊ុន សែន មានមោទនភាព ខណៈដែលបណ្តារាជធានី-ខេត្តមួយចំនួន ជួបគ្រោះទឹកជំនន់ សប្បុរសជនជាច្រើនបានចូលខ្លួនមកជួយឧបត្ថម្ភ ដូចជាឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារ ព្រមទាំងយកអំណោយអង្ករ៥០តោនចែកជូនពលរដ្ឋដោ យផ្ទាល់ថែមទៀតនៅខេត្តបន្ទាយមានជ័យយើងនេះ។

ជាថ្មីទៀតសម្តេចតេជោ នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តតាមវិធានការសុខាភិបាល និងបន្តការប្រុងប្រយ័ត្នចំពោះកូវីដ១៩ តទៅទៀត។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ  ក៏បានផ្តល់រង្វាន់ជាទីគាប់ចិត្តដល់ពលរដ្ឋម្នាក់ ដែលសរសេរលិខិតថ្លែងអំណរគុណដាក់ក្នុងបាយកញ្ចប់ យកទៅប្រគល់ជូនកងទ័ពកន្លងទៅ។

ហើយស្ថិតក្នុងគ្រាដ៏លំបាកនេះ សម្តេចតេជោ  បានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានភាពអនុគ្រោះ និងយោគយល់ចំពោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដែលស្ថិតក្នុងគ្រាដ៏លំបាកលំបិននេះ មិនត្រូវឱ្យមាន មានការរឹបអូសផ្ទះ ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅដំណាក់កាលនេះទេ។ ប៉ុន្តែសម្តេចព្រមឱ្យរឹបអូស ប្រសិនបើនរណាម្នាក់ អនុវត្តតាមការញុះញង់របស់ក្រុមឧទ្ទាម ដោយមិនសងលុយធនាគារ ឬនាំគ្នាសម្រុកទៅដកលុយពីធនាគារ នៅដំណាក់កាលនេះ តាមការញុះញង់របស់ពួកឧទ្ទាម។

ហើយជាមួយនេះ សម្តេចតេជោ ហ៊ុន សែន ព្រមានអ្នកដែលចង់មកធ្វើបាតុកម្មនៅមុខស្ថានទូតចិន នៅថ្ងៃទី២៣ តុលា ខាងមុខ។សម្តេចតេជោ ក៏បានចំអកឱ្យ លោក មេបក្សប្រឆាំង ដែលត្រូវពលរដ្ឋថៃ ព្រមានរឿងលើកម្រាមដៃបី ថាកុំឱ្យជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុងថៃ។ តាមការគ្រោងទុកសម្ដេចតេជោ និងបន្តស្នាក់នៅពិនិត្យស្ថានភាពទឹកជំនន់ និងចូលរួមសំណេះសំណាលចែកអំណោយ ជូនដល់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ចំនួនមួយម៉ឺនគ្រួសារបន្ថែមទៀតសម្រាប់ថ្ងៃទី ២២ ខែតុលាស្អែកនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner