កងពលតូចលេខ៧០នៅតែបន្តការដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈនៅថ្ងៃទី២១តុលានេះក្នុងខណ្ឌដង្កោ

    ការ​ដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈនៅតែបន្តសកម្មភាពជូនពួកគាត់ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់។ ដោយកងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ បានប្រើ​ប្រាស់​អូប័រ ចំនួន​ ១០គ្រឿង ដែលមានកម្លាំងទ័ពរបស់កងពលមានចំនួនប្រមាណ១០០នាក់ នៅព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២០។ សូមជម្រាបថា សម្រាប់​ខណ្ឌ​ដង្កោ​ ដែលបានទទួលរងការលិចលង់ដោយទឹកជំនន់​អស់រយៈពេល៨ថ្ងៃហើយ។ ទោះ​ជាយ៉ាងណាក៏ដោយ​​កម្លាំង​របស់កងពលតូចលេខ៧០ បានសហការជា​មួយ​​កម្លាំង​​ចម្រុះដទៃទៀតនោះ គឺនៅតែបន្តជួយប្រជាពលរដ្ឋក្នុងមធ្យោបាយ​ដឹកជញ្ជូនជូនពួកគាត់។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner