បុរសម្នាក់ត្រូវទឹកហូរគួចនៅក្នុងខេត្តបន្ទាយមានជ័យ

មនុស្សម្នាក់ត្រូវបានទឹកហូរគួចយកទៅបាត់ក្នុងពេលទឹកកំពុងឡើងខ្លាំងបណ្តាលឲ្យបាក់ផ្ទះ នៅក្នុងខេត្ត​បន្ទាយមានជ័យ។សេចក្តីរាយការណ៍បានឲ្យដឹងថាបុរសវ័យចំណាស់ម្នាក់រស់នៅគល់ស្ពានលេខ១ ក្នុង​ភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅពេលទឹកឡើងខ្លាំងបានបណ្តាលឲ្យបាក់ផ្ទះ ធ្លាក់ជនរងគ្រោះ ចូលទឹក ហើយត្រូវទឹកហូរគួចយកទៅបាត់ ខណៈកូនបានតោងដើមឈើជាប់ កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០កន្លងទៅ លុះនៅថ្ងៃទី២០ ខែតុលាម្សិលមិញ សពឪពុកទើបគេរកសព។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពមានឈ្មោះ ណាត លន អាយុជាង៥០ឆ្នាំ។ ក្រុមគ្រួសារនេះ​ត្រូវបានសមត្ថកិច្ចជម្លៀសទៅរកទីទួលសុវត្ថិភាពអស់ហើយ នៅតែជនរងគ្រោះ និងកូនម្នាក់ប៉ុណ្ណោះ។

កាលពីវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ទី១៨ ខែតុលា ជនរងគ្រោះបាននាំកូនទៅមើលផ្ទះ និងចង់យក​ឥវ៉ាន់​ខ្លះៗនៅក្នុងផ្ទះ តែដោយសារផ្ទះគាត់នៅគល់ស្ពាន ស្របពេលនោះទឹកហក់ឡើងខ្លាំង ធ្វើឲ្យផ្ទះ​គាត់បាក់ ហើយ​ជនរងគ្រោះទាំង២នាក់ បានធ្លាក់ចូលទឹក តែភ្លាមៗនោះកូនប្រុសរបស់គាត់បានតោង​ជាប់នឹងដើម​ឈើ ត្រូវបានគេសង្រ្គោះទាន់ពេលវេលា តែជាអកុសលបុរសជាឪពុកបានបាត់ខ្លួន និងល់ងទឹកស្លាប់តែម្តង។​ដោយសារការព្យាយាមរបស់សមត្ថកិច្ច យកកាណូតស្វែងរកសពចំនួន២ថ្ងៃ លុះថ្ងៃទី២០ ខែតុលា សពជន​រងគ្រោះត្រូវបានរកឃើញហើយ និងយកមកដាក់ទីទួលសុវត្ថិភាពដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។

   

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner