បច្ចេកទេសដាំបន្លែលើទឹក Hydroponics
Hydroponics គឺជាបច្ចេកទេសដាំបន្លែលើប្រព័ន្ធទឹក ដោយមិនចាំបាច់ប្រើដី មិនប្រើប្រាស់សារធាតុគីមី ប្រើកំលាំងតិច និងបន្លែឆាប់បានទទួលផល ។
លោករ៉េន ភារម្យ ជាកសិករម្នាក់ ដែលជ្រើសរើសការដាំបន្លែលើទឹក បានរៀបរាប់ថា បានទៅសិក្សាពីបច្ចេកទេសដាំបន្លែលើទឹក និងបច្ចេកតម្លើង ពីប្រទេសថៃ និងបានប្រកបអាជីវកម្មមួយនេះ តាំងពីឆ្នាំ២០១២ មកម្លេះ។
លោកបានអោយដឹងថា ការដាំបន្លែលើប្រពន្ធ័ទឹក ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ចំណាយទឹកតិច ប្រើកំលាំងពលកម្មតិច ទីធ្លាតូចក៏អាចដាំបាន មិនប្រើប្រាស់ថ្នាំពុលគីមី ដាំបានគ្រប់រដូវកាល បន្លែឆាប់បានទទួលផល មិនមានសត្វល្អិតបំផ្លាញ គុណភាពល្អស្រស់ និងទុកបានយូ។ បន្លែដែលអាចដាំបានលើប្រពន្ធ័ទឹកមានច្រើន ដូចជា សាលាដអឺរ៉ុប ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃខ្មៅ ស្ពៃតឿ ខាត់ណា ប៉េងប៉ោះ ល។
លោករ៉េន ភារម្យ បានរៀបរាប់ថា ដើម្បីដាំដុះបន្លែលើប្រពន្ធ័ទឹកនេះ គឺត្រូវធ្វើធ្វើរងតាមលក្ខណៈបច្ចេកទេសប្រព័ន្ធទឹក, ថ្នាលសំរាប់បណ្តុះ, ម៉ូទ័រត្រីបូមទឹក, សារធាតុចិញ្ចឹម, គ្រាប់ពូជ និងសារជាតិចិញ្ចឹមAB ។ បន្លែទាំងនេះ មិនត្រូវការកំដៅថ្ងៃក្តៅពេកទេ ប៉ុន្តែត្រូវការ ពន្លឺគ្រប់គ្រាន់។ បន្លែអាច ដុះធំធាត់ក្នុងកូនកញ្ច្រែងជ័រមានអេប៉ុងនៅពីក្រោម រៀបតាមបំពង់ទីបជ័រវែង ដែលមានចោះប្រឡោះ សម្រាប់ដាក់។ ក្នុងបំពង់ទីបជ័រនោះមានទឹក ហូរជាប់រហូតព្រោះគេមានបំពាក់ឧបករណ៍ សម្រាប់បូមទឹកចុះឡើង។
លោកក៏បានប្រាប់អោយដឹងពី របៀបបណ្តុះដែរថា គឺយកគ្រាប់ពូជដាក់លើក្រដាស រួចបាញ់ទឹកអោយសើម រក្សាទុកក្នុងម្លប់អោយបានត្រឹមត្រូវ។ បន្ទាប់ពី៥ថ្ងៃហើយ ត្រូវគ្រាប់ពូជដែលដុះនោះ ចាប់ដាក់លើអេប៉ុងបណ្តុះ ហើយទុករយៈពេល១០ថ្ងៃ ទើបយកទៅដាក់លើរងបន្លែលើទឹក។ ប្រើម៉ូទ័រតូច(ម៉ូទ័រដាក់ត្រីក្រឹម) សំរាប់អោយចរន្តទឹក វិលចុះវិលឡើង និងដាក់សារជាតិចិញ្ចឹមAB ។ រយៈពេល៤ទៅ ៥សប្តាហ៍ អាចប្រមូលផលបន្លែបាន។
លោកលោករ៉េន ភារម្យ បានអោយដឹងទៀតថា កសិដ្ឋាន Khmer Hydro farm មានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែលើទឹក មានប្រឹក្សាយោបល់ក្នុងការតម្លើងរង មានឧបករណ៏តំឡើង Greenhouse មានលក់សំភារៈសំរាប់ដំាបន្លែលើទឹក HYDROPONICS ឧបករណ៏វ៉ាស់pH ទឹក និង ឧបករណ៏វ៉ាស់ជី។ អាចទំនាក់ទំនងបាននៅលើក ផេកហ្វេកប៊ុក Khmer Hydro farm ៕