ក្រុម Barcelona និង Juventus ទទួលបាន៣ពិន្ទុ ដូចគ្នាសម្រាប់ការប្រកួតដំបូងពានរង្វាន់ Champions League រដូវកាល ២០២០

អត្ថបទដោយ៖
សារ៉ាន ទីងី

ក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះ Ferencvaros ៥-១ ខណៈ Juventus យកឈ្នះ Dynamo Kyiv  ២-០ ទទួលបាន៣ពិន្ទុដូចគ្នា នៃការប្រកួត​ដំបូង​ពាន​រង្វាន់ Champions League កាលពីយប់មិញ ។ ចាប់​ផ្តើម​ការប្រកួតត្រឹមនាទី២៧ គ្រាប់ដំបូងរបស់ Barcelona រកបានដោយបាល់ពិន័យ ធ្វើសម្រេច​ដោយ​ខ្សែ​ប្រយុទ្ធ Lionel Messi គ្រាប់ទី២រកបានដោយខ្សែបម្រើប្រយុទ្ធ Ansu Fati នៅនាទី៤២ គ្រាប់ទី៣ រក​បាន​ដោយកីឡាករ Philippe Coutinho នៅនាទី៥២ ប៉ុន្តែនៅនាទី៧០ Igor Kharatin រកបាន១​គ្រាប់ អោយ Ferencvaros វិញរហូតដល់នាទី ៨២ គ្រាប់ទី៤ Pedri ក៏រកគ្រាប់ទី៤ អោយ ក្រុមអ្នក​មាន​បុណ្យ និងគ្រាប់ចុង​ក្រោយ​រក​បានដោយកីឡាករ Ousmane Dembele ។ ចប់ការប្រកួតក្រុម អ្នក​មាន​បុណ្យ Barcelona ទទួលបានជ័យជំនះលើ Ferencvaros ៥-១ ។ ចំណែក ២​គ្រាប់​របស់ Juventus ធ្វើសម្រេចដោយកីឡាករ Morata នៅនៅ​នាទី​៤៦ និង​គ្រាប់​ទី​ពីរ​នាទី​​៨៤។ សម្រាប់​ប្រកួត​នេះ​គ្មាន​វត្តមាន​របស់​កីឡាករ​ឆ្នើម Cristiano Ronaldo ឡើយ ដោយ​សារ​តែ​កំពុង​សម្រាក​ព្យាបាល​​មេរោគ​កូវីដ​១៩។

សូមបញ្ជាក់ថា លទ្ធផល ៥-១នេះ ធ្វើក្រុម Barcelona ទទួល​បាន​៣​ពិន្ទុ ឈរ​លេខ​១ ​ក្នុងតារាង​ក្រុម​ G លើក្រុម Juventus ដែល​យក​ឈ្នះ ​ Dynamo Kyiv  ២-០ ។ បន្ទាប់ពីប្រកួតនេះក្រុមអ្នកមានបុណ្យ Barcelona នឹងត្រូវជួប Juventus នាថ្ងៃទី២៨ ខែតុលា នៅកីឡដ្ឋាន Allianz Stadium ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner