មេបញ្ជាការកងទ័ពជើងគោកឧបត្ថម្ភទឹកក្រូច៣០០កេសដល់ តំបន់ប្រតិបត្តិការសឹករងកណ្តាលដែលបានចូលរួមប្រតិបត្តិការចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង
កណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរងកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងទ័ពជើងគោក បានឧបត្តម្ភនូវទឹកក្រូចចំនួន៣០០កេស ដល់តំបន់ប្រតិបត្តិការសឹករងកណ្តាល ដើម្បីផ្តល់ជូនដល់ផ្នែកសឹករងស្រុក ក្រុង វរៈ ដែលបានចូលរួមប្រតិបត្តិការចុះជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀងនៅក្នុងទឹកដីខេត្តកណ្តាល និងរាជធានីភ្នុំពេញ។ ពិធីប្រគល់ទទួលនិងទទួលអំណោយទឹកក្រូចនេះធ្វើឡើងនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយលោកវរៈសេនីយ៍ត្រី សុផាត សុក្រកម្សត់ និងងទទួលដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងដោយមានការអញ្ជើញចូលរួមពីមេបញ្ជការរង នាយសេនាធិការ នាយទាហានទាហាន នាយទាហានរង ពលទាហាន នាយការិយាល័យ ផ្នែកស្រុកក្រុង ជាច្រើនរូប។
ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ចាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការគិតគូរដ៏ខ្ពង់ខ្ពស់បំផុត ពីឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ចំពោះសុខួុក្ខ កងកម្លាំង គ្រប់ពេលវេលា។
ឯកឧត្តម មេបញ្ជាការ បានប្តេជ្ញាចិត្តបន្ត ដឹកនាំ កងកម្លាំង ក្រោមឱវាទទាំងអស់ អនុវត្តន៍ អោយបាននូវបទបញ្ជារបស់ថ្នាក់លើ ដែលបានប្រគល់ជូន ពិសេសការ ចូលរួមជួយសង្រ្គោះនូវគ្រោះមហន្តរាយនានា ដែលបានកើតឡើង នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ក្នុងនាមមេបញ្ជាការ ឯកឧត្តម បានបួងសួងដល់វត្ថុសក្តិសិទ្ធិ ក្នុងលោកតាមបីបាច់ថែរក្សារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ព្រមទាំងបុត្រ សូមមានសុខភាពល្អ និងទទួលបានជោគជ៍យនៅក្នុងភារកិច្ចការងារ៕