កងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០នៅតែបន្តការដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈជាដដែល
ការដឹកជញ្ជូនប្រជាពលរដ្ឋ និងសម្ភារៈនៅតែបន្តសកម្មភាពជូនពួកគាត់ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលទទួលរងការលិចលង់ដោយទឹកជំនន់។ ដោយកងកម្លាំងសង្រ្គោះរបស់កងពលតូចលេខ៧០ បានប្រើប្រាស់អូប័រ ចំនួន ១០គ្រឿង ដែលមានកម្លាំងទ័ពរបស់កងពលមានចំនួនប្រមាណ១០០នាក់ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ សូមជម្រាបថា សម្រាប់ខណ្ឌដង្កោ ដែលបានទទួលរងការលិចលង់ដោយទឹកជំនន់អស់រយៈពេល៩ថ្ងៃហើយ។ ទោះជាយ៉ាងណាក៏ដោយកម្លាំងរបស់កងពលតូចលេខ៧០ បានសហការជាមួយកម្លាំងចម្រុះដទៃទៀតនោះ គឺនៅតែបន្តជួយប្រជាពលរដ្ឋក្នុងមធ្យោបាយដឹកជញ្ជូនជូនពួកគាត់។
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រងផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។