មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក CDC បញ្ជាក់ថា មនុស្សជិត៣សែននាក់ស្លាប់នៅឆ្នាំ២០២០នេះ ក្នុងនោះ២ភាគ៣គឺដោយសារ Covid-19
អាមេរិក៖ ការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក CDC បញ្ជាក់ថា មនុស្សជិត៣សែននាក់នៅក្នុងសហរដ្ឋអាមេរិកបានស្លាប់ថែមទៀត ក្នុងរយៈពេលរវាងចុងខែមករា និងដើមខែតុលា ហើយ២ភាគ៣នៃអ្នកស្លាប់ទាំងនោះ គឺដោយសារជម្ងឺ Covid-19 នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។
មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក CDC បានរកឃើញថា ចំនួនមនុស្សស្លាប់បន្ថែមផ្សេងពីនោះ គឺមនុស្សជំទង់ដែលមានអាយុចន្លោះពី ២៥ និង ៤៤ ឆ្នាំ បានកើនឡើង២៦.៥ភាគរយក្នុងអំឡុងពេលនោះ ដែលជាការកើនឡើងខ្ពស់បំផុតក្នុងចំណោមក្រុមដែលមានអាយុទាំងនោះ ។
អត្រាអ្នកស្លាប់ក៏មានកម្រិតខ្ពស់ដែរ ក្នុងចំណោមមនុស្សមកពីក្រុមជាតិសាសន៍ផ្សេងៗ គឺជនជាតិ Hispanics បានកើនឡើងចំនួន៥៦ភាគរយ ខណៈដែលជនជាតិស្បែកខ្មៅ កើនឡើងចំនួន៣៣ភាគរយ គឺ១២ភាគរយខ្ពស់ជាងជនជាតិអាមេរិកស្បែកស ។ ជនជាតិ Hispanic និងស្បែកខ្មៅ និងពលរដ្ឋអាមេរិកចាស់ៗបានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែឆ្លងការរាតត្បាតនៃជំងឺ Covid-19 ៕