សមត្ថកិច្ចបានរកឃើញសាកសពក្មេងស្រីដែលបានរអិលជើងធ្លាក់ចូលទឹកជ្រោះ រមណីយដ្ឋានក្បាលឆាយហើយនៅថ្ងៃនេះ

ករណីក្មេងស្រីដែលបានធ្លាក់ចូលទឹកជ្រោះ រមណីយដ្ឋានក្បាលឆាយកាលពីម្សិលមិញ ត្រូវបានក្រុម​ង្គ្រោះស្វែង​រក​សាកសពឃើញហើយនៅព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២០នេះ។សមត្ថកិច្ចបានអោយដឹងថា ក្មេង​ស្រីរងគ្រោះ​ឈ្មោះ រឿង បញ្ញា អាយុ១៣ឆ្នាំ ។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះ បានរអិលជើងធ្លាក់ចូលទៅក្នុង​ល្បាក់ថ្ម រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ដែលស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ពេលមកលេងកំសាន្តជាមួយ​ក្រុមគ្រួសារ។ ហើយនៅព្រឹកថ្ងៃ២២ ខែតុលានេះ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានបន្តស្វែងរក និងបានប្រទះ​ឃើញសាកសពក្មេងស្រីរងគ្រោះនៅជាប់ក្នុងល្បាក់ថ្ម។ ក្រោយរកឃើញសាកសព សមត្ថកិច្ចបានរៀបចំធ្វើការ​ងារតាមនិតិវិធី មុននឹងប្រគល់សពជូនក្រុមគ្រួសារ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner