អាជ្ញាធរខេត្ត និង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង បាននាំយកអំណោយរបស់សម្តេចពញាចក្រី ហេង សំរិន រួមនិងសប្បុរសជនផ្តល់ជូនពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកកំរៀង
ប្រជាពលរដ្ឋប្រមាណជាង៤០០គ្រួសារ ដែលកំពុតែជួបនូវគ្រោះទឹកជំនន់ ជនក្រីក្រ និងកំពុងតែជួបនូវការខ្វះខាត នៅក្នុងស្រុកកំរៀង បានទទួលអំណោយពី សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងសម្ដេចធម្មវិសុទ្ធវង្សា សៅ-ទី ហេង សំរិន រួមនិងសប្បុរសជននានាជាច្រើនទៀតនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០បានផ្ដល់នូវអំណោយមនុស្សធម៌ចំពោះបងប្អូនជនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនិងជនក្រីក្រជួបការលំបាកខ្លាំងចំនួន
៤២២គ្រួសារ ដែលរស់នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
អំណោយដែលត្រូវចែកជូននោញ គឺធ្វើឡើងតាមរយៈឯកឧត្តម ឈាង វុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងវត្តមានឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរហខេត្តបាត់ដំបង និងដោយមានការចូលរួម ពីក្រុមអ្នកម្ដាយមនុស្សធម៌ខេត្តបាត់ដំបង ផងដែរ ។
ថ្លែងក្នុងឱកាសចែកអំណោយនោះ ឯកឧត្តម ឈាង វុន បានលើកឡើងថា បញ្ហាគ្រោះទឹកជំនន់ កំពុងកើតឡើងតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា បានបង្កឲ្យប៉ះពាល់ផ្ទះសម្បែង ដំណាំកសិកម្មនិងរហូតមានពលរដ្ឋបាត់បង់ជីវិតថែមទៀតផង ហើយថែមទាំងបានធ្វើឲ្យថ្នាក់ដឹកនាំរដ្ឋសភា និងរាជរដ្ឋាភិបាលមានការសោកស្ដាយជាខ្លាំង ។
ឯកឧត្តមបានបន្តទៀតថា ដោយខ្វល់ខ្វាយពីសុខទុក្ខ របស់បងប្អូនប្រពលរដ្ឋដែលកំពុងតែរងគ្រោះដោយទឹកជំនន់ទាំងនេះ ទើបសម្ដេច ហេង សំរិន បានចាត់រូបលោកនិងក្រុមការងារនាំយកអំណោយដ៏តិចតួចទាំងនេះ ដើម្បីជួយដល់បងប្អូនដែលកំពុងតែរងគ្រោះទាំងអស់នេះ ហើយបើទោះបីអំណោយទាំងនេះ មិនមានច្រើនក៏ដោយ ក៏អាចជួយដោះបញ្ហាបានបណ្ដោះអាសន្ន ទំរាំទឹកស្រកអស់ ដែលអាចឲ្យប្រជារាស្ត្រ និងបង្កឱកាសអាចធ្វើឲ្យប្រជាកសិករ និងបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណាំកសិកម្មបានឡើងវិញ ថែមទៀតផងដែរ។
ជាមួយគ្នានេះផងដែរឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្ដាស្រុកមួយចំនួន និងអ្នករស់នៅតាមដងស្ទឹងដងឬដងអូរ សុំឲ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ថែមទៀត។នៅក្នុងខណៈបញ្ហាទឹកជំនន់ ទឹកស្ទឹងសង្កែ បានហក់ជន់ឡើងជាថ្មី ក្នុងស្រុកសំឡូត និងស្រុករុក្ខគិរី… ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានថ្លែងអំពាវនាវសុំឲ្យបងប្អូនប្រជាពលរដ្ឋ សុំឲ្យមានការប្រុងប្រយ័ត្នពីកូនចៅតូចៗ សូមកុំឲ្យចុះលេងទឹក ត្រូវចេះថែរក្សាសុខភាព និងមានអនាម័យបានល្អ ជាប់ជាប្រចាំក្នុងការបរិភោគទឹកស្អាត និងត្រូវប្រុងប្រយ័ត្នខ្លាចក្រែងមានសត្វអសិរពិសទេច ឬ ខាំ។ ហើយបើមានជំងឺឈឺតម្កាត់ផ្សេងៗ ត្រូវឆាប់ទៅពេទ្យនៅជិតបំផុត ដើម្បីឲ្យពេទ្យព្យាបាលឲ្យបានឆាប់ជា ហើយចៀសវាងនូវការកើតជំងឺរាតត្បាត ។
សូមញ្ជាក់ផងថែរថា ៖ គិតត្រឹមក្នុងធ្ងៃនេះខេត្តបាត់ដំបង ជនរងគ្រោះដោយជំនន់ទឹកភ្លៀង បានកើនឡើង ដែលយ៉ាងហោចណាស់ អាចបណ្ដាលឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៧ម៉ឺនគ្រួសារ។ ហើយមកដល់ថ្ងៃនេះ អាជ្ញាធរខេត្ត រួមទាំងសប្បុរសជននានា បានធ្វើការបែងចែក និង ចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ បានប្រមាណសរុបជាង ៣៦.០០០គ្រួសាររួចហើយផងដែរ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )