រថយន្តហាយឡែនឌ័រ បេីកបុកខឿនសួនចែកទ្រូងផ្លូវ ក្រឡាប់ជាច្រើនជុំ ផ្អើលសន្តិសុខបឹងកក់រត់មកមេីល
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនលឿន ខណះដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលបុកខឿនសួនចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ ឯរថយន្តហោះរំលងឆ្លងផ្លូវម្ខាងទៀតក្រឡាប់ជាច្រើនជុំ ផ្អើលសន្តិសុខក្នុងបឹងកក់ចុះមកជួយក្រឡាប់ផ្ងាមកវិញ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ៣០ នាទីយប់ ថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវR5 កែងនឹងផ្លូវR11 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោយតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហាយឡែនឌ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AF-6681ធ្វើដំណើរតាមបណ្ដោយផ្លូវR5 ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតខាងលើកែងន៨ងផ្លូវR11 ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់រថយន្តហោះរំលង ឆ្លងទៅផ្លូវម្ខាងទៀត ក្រឡាប់ជាច្រើនជុំ ផ្អើលដល់សន្តិសុខយាមនៅក្នុងបឹងកក់ ចុះមកជួយលើករថយន្តក្រឡាប់ផ្ងាមកវិញ សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនរងរបួស។
ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានធ្វើការសម្រុះសម្រួលគ្នាជាមួយខាងក្រុមហ៊ុន នៅក្នុងបឹងកក់ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ រួចហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ៖ ជីម ភារ៉ា