ប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍ត្រេកអរ និងថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកជួបសួរសុខទុក្ខ និងចែកអំណោយជូនពួកគាត់ ដែលកំពុងមានការលំបាកដោយសារទឹកជំនន់
ខេត្តបន្ទាយមានជ័យ៖ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តបន្ទាយមាន បានបង្ហាញអារម្មណ៍ភត្រេកអរ ទោះបីជាកំពុងជួបគ្រោះទឹកជំនន់ក៏ពិតមែន តែសប្បាយចិត្ត មានភាពកក់ក្ដៅ ព្រោះបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអញ្ជើញចុះមកដោយផ្ទាល់ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនពួកគាត់ ដែលកំពុងមានការលំបាកនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោ ផងដែរ ។
គួររម្លឹកថា កាលពីថ្ងៃទី២១ និង២២ ខែតុលា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន២ម៉ឺនគ្រួសារ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលរងគ្រោះទឹកជំនន់ ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋប្រមាណជា ២ម៉ឺនគ្រួសារទៀត នៅក្នុងខេត្តបន្ទាយមានជ័យនេះ ៕ ដោយលោក វ៉េង លីមហួត, សួង ពិសិដ្ឋ, ព្រហ្ម វិចិត្រសោភា, ស៊ូ វណ្ណលុក