ដំណើរកសាងសន្តិភាពនៅកម្ពុជា ដោយយុទ្ធសាស្រ្ត ឌីហ្វីដ (DIFID)
ថ្ងៃនេះ ២៣ តុលា កិច្ចព្រមព្រៀងទីក្រុងបារីស៍ ដែលអ្នកជំនាន់ក្រោយតែងតែនិយាយ វាពិតជាមានទំនាក់ទំនងជាមួយនឹងភាពម្ចាស់ការរបស់កម្ពុជា ក្នុងការកសាងសន្តិភាព។ កម្ពុជា ទំរាំដណ្តេីមបាននូវសន្តិភាពពេញលេញដេញពីកណ្តាប់ដៃរបស់ប៉ុល ពត និងកម្លាំងខ្មែរក្រហម ត្រូវប្រើប្រាស់គោលនយោបាយ និងយុទ្ធសាស្ត្រជាច្រេីន ក្នុងនោះមានយុទ្ធសាស្រ្ត ឌីហ្វីដ DIFID ។
តេី ឌីហ្វីដ DIFID មានអត្ថន័យដូចម្តេច?
ឌីហ្វីដ មានអត្ថន័យ ដូចខាងក្រោម៖
D: បំបែក(divide) ធ្វើការបំបែក ឬញែកកម្លាំងរបស់ភាគីខ្មែរក្រហម។
I: ឯកោ(isolate) ធ្វើឱ្យកម្លាំងរបស់ខ្មែរក្រហមឯកោ ដោយជំរុញខ្មែរក្រហម ដេីរចេញពីកិច្ចព្រមព្រៀងទីក្រុងបារីស ដែលវាជាកំហុសរបស់ខ្មែរក្រហម។
F: បញ្ចប់(finish) បញ្ចប់សកម្មភាព និងអង្គការចាត់តាំងរបស់ខ្មែរក្រហម តាមរយៈការដាក់ខ្មែរក្រហមក្រៅច្បាប់ និងស្នេីបង្កេីតតុលាការខ្មែរក្រហម ដេីម្បីកាត់ទោសស្វែងរកយុត្តិធម៌ជូនមនុស្សជាតិ។
I: សមាហរណកម្ម(integration) ធ្វើសមាហរណកម្មកម្លាំង ដែលព្រមចូលរួមជាមួយរដ្ឋាភិបាល ដែលអនុវត្តតាមគោលការណ៍០៣៖ ធានាអាយុជីវិត ទ្រព្យសម្បត្តិ និងរក្សាតួនាទីឋានន្តរសក្ក័។
D: អភិវឌ្ឍន៍(develop) ធ្វើការអភិវឌ្ឍន៍ទីតាំងដែលបានធ្វើសមាហរណកម្មហើយ។