សហព័ន្ធកីឡាទូកក្តោងកម្ពុជា បើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតលើកដំបូង នៅខេត្តកែប

អត្ថបទដោយ៖
សារ៉ាន ទីងី

ខេត្តកែប៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សហព័ន្ធកីឡាទូកកក្តោងកម្ពុជា បានបើក​វគ្គ​បណ្តុះ បណ្តាលលើកដំបូង ស្តីពីការពង្រឹងសមត្ថភាព មន្ត្រីបច្ចេកទេសរៀបចំកាប្រកួត។

លោក សោម សុទ្ធ រិទ្ធីពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា

 វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល០៣ថ្ងៃ ពីថ្ងៃទី២១ ដល់២៤ ខែតុលា នៅសណ្ឋាគារ Knai Bang Chatt នាទឹកដីនៃខេត្តកែប ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយ​មាន​ការឧទ្ទេសផ្ទាល់ពីលោក សោម សុទ្ធ រិទ្ធីពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា។

គោលបំណងសំខាន់ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យកីឡាទូកក្តោងរបស់កម្ពុជា មានមន្រ្តី​បច្ចេក​ទេស​រៀបចំការ ប្រកួតនៅថ្ងៃអនាគតកាន់តែច្រើន សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ និងដើម្បីបង្ហាញដល់មហាជនបាន ឃើញ និងស្វែងយល់អំពីប្រភេទកីឡាទូកក្តោងផងដែរ ។

សិក្ខាកាមចូលរួមសរុបចំនួន២៤ មកពីសហព័ន្ធទូកក្តោងកម្ពុជា ក្លិបទូកក្តោងខេត្តកែប និងក្លិប​តារា​សាគរខេត្តកោះកុង។ សិក្ខាកាមទាំង២៤រូប នឹងទទួលបានចំណេះដឹងថ្មីចំនួន២សំខាន់ៗ។ ទី១៖ ទ្រឹស្តី និងប្រវត្តិនៃកីឡាទូកក្តោង សម្ភារៈប្រើប្រាស់សំរាប់រៀបចំការ ប្រកួត ក្បួនខ្នាតនៃទីលានប្រកួត ការប្រើ​ប្រាស់សញ្ញាផ្សេងៗ និងបទបញ្ញាត្តិនៃការប្រកួត និងទី២ ៖ ការ អនុវត្តផ្ទាល់​ដោយ​រៀបចំ​ជា​ការ​ប្រកួត​មួយ និងមានការពន្យល់ផ្ទាល់នៅលើទឹកផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner