វៀតណាមផ្តល់ជំនួយជាង២១លានដុល្លារ ដល់បណ្តាខេត្តរងគ្រោះពីទឹកជំនន់
រដ្ឋាភិបាលវៀតណាម កាលពីម្សិលមិញ សម្រេចផ្តល់ជំនួយជាទឹកប្រាក់ជាង២១លានដុល្លារអាមេរិក ឬ៥០០ពាន់លានដុង ដល់ខេត្តចំនួន៥ស្ថិតក្នុងតំបន់កណ្តាលប្រទេស ដែលរងការវាយប្រហារដោយសារទឹលជំនន់។
ខេត្តទាំងនោះរួមមាន Ha Tinh, Quang Binh, Quang Tri, Thua Thien-Hue និង Quang Nam ដែលមួយខេត្តៗ ទទួលបាន១០០ពាន់លានដុង ជួយទាំងសម្រាប់ការសង្គ្រោះ និងសុខាមាលភាពសង្គម នេះបើតាមឧបនាយករដ្ឋមន្ត្រី Truong Hoa Binh និយាយក្នុងអង្គប្រជុំមួយ កាលពីព្រឹកថ្ងៃទី២២ តុលា។
រដ្ឋាភិបាលក៏ផ្តល់ជូនខេត្តទាំងនេះ នូវអង្ករ១០០០តោន ជាមួយនិងសម្ភារៈចាំបាច់ជាច្រើនទៀត។ គិតត្រឹមម្សិលមិញ មានមនុស្ស១១៤នាក់ហើយដែលបានស្លាប់ ដោយសារទឹកជំនន់ឆ្នាំ២០២០ នៅប្រទេសវៀតណាម៕ ប្រភពពី vnexpress