ឯកឧត្តម សសុខា និងលោកជំទាវ កែ សួនសូភី ជួបសំណេះសំណាល និងប្រគល់អំណោយជូនប្រជាពលរដ្ឋ ៥០០គ្រួសារ នៅស្រុកស្វាយចេក

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានអហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសូភី រួមទាំងសហការី បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ តង់ ថ្នាំពេទ្យ និងអាវយឺត ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៥០០គ្រួសារ នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នៅក្នុងឱកាសនេះ ឯកឧត្តម ស សុខា បានលើកឡើងថា ដើម្បីចៀសឆ្ងាយពីគ្រោះថ្នាក់ និងជំងឺផ្សេងៗ ស្នើឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តដូចខាងក្រោម ៖

ទី១. បន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា សមាជិកគ្រួសារ ពិសេសកុមារ ចាស់ជរា និងជនពិការពីគ្រោះថ្នាក់ដោយសារលង់ទឹក ។

ទី២. ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ដូចជា ជំងឺរាក មួល ពុល ជំងឺរលាកផ្លូវដង្ហើម និងជំងឺដទៃ ផ្សេងទៀត ត្រូវបរិភោគទឹកស្អាត ដោយប្រើធុងចម្រោះ រឺទឹកដាំពុះ រឺប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន រឺក្លរ៉ាមីន ។

ទី៣. ដំណាលគ្នានឹងការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ ក៏ត្រូវតែយកចិត្តទុកដាក់បន្តការថែរក្សា សុខភាព ក៏ដូចជា បង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ដោយត្រូវតែអនុវត្តតាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល។

ទី៤. បញ្ឈប់រាល់សកម្មភាពឆ្លងដែនជាបណ្តោះអាសន្ន នៅក្នុងអំឡុងពេលនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ពីការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជា គ្រោះថ្នាក់ដែលបង្កឡើងដោយសារទឹកជំនន់។

ទី៥. ចំពោះបងប្អូនដែលមានបញ្ហាខ្វះខាតផ្នែកជីវភាពទាំងអស់ ជាពិសេសក្នុងដំណាក់កាល នៃការរីករាល នៃជំងឺកូវីដ-១៩ នេះ សូមរាយការណ៍ ឬផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដើម្បីលោកអាចជួយអន្តរាគមន៍ផ្តល់ជំនួយឧបត្ថម្ភសម្រាលដល់ជីវភាពបានទាន់ពេលវេលា។

ទី៦. សូមបង្កើនការប្រុងប្រយ័ត្ន និងការពារពីគ្រោះថ្នាក់ ដែលអាចកើតឡើងដោយសត្វអសិរពិសផ្សេងៗ។ បើមានកើតឡើង សូមបងប្អូនបញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ជាបន្ទាន់ ឬទាក់ទងទៅអាជ្ញាធរដែនដី ប្រសិនបើខ្វះមធ្យោបាយទៅមន្ទីរពេទ្យ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner