​ក្រោយ​ចេញពី​អឺរ៉ុប​ ​អង់គ្លេស​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ជប៉ុន

ជប៉ុន​និង​អង់គ្លេស​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ ​នៅ​ថ្ងៃសុក្រ​ ​ទី​២​៣​ ​តុលា​ ​២​០​២​០​នេះ​ ​ជា​កិច្ចព្រមព្រៀង​ដ៏​ធំ​ដំបូង​ក្រោយ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហ​គម​អឺរ៉ុប​ ​ដែល​ការ​នេះ​នឹង​បន្ធូរបន្ថយ​ពន្ធ​លើ​ទំនិញ​ជើង​សប្ប​និម្មិត​ ​Y​orks​hire​ ​លក់​នៅ​ជប៉ុន​ ​ក៏ដូចជា​ ​គ្រឿងបន្លាស់​រថយន្ត​សម្រាប់​រោងចក្រ​ N​i​ss​an​ ​របស់​ជប៉ុន​។​


​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អង់គ្លេស​ ​L​i​z​ ​Truss​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ ​នៅ​ឯ​ពិធី​ចុះហត្ថលេខា​ ​នា​ក្រុង​តូក្យូ​ថា​ ​«​ពិតជា​រឿង​ល្អណាស់​ ​ដែល​បាន​មកដល់​ទឹកដី​នៃ​ព្រះអាទិត្យ​រះ​ (​ជប៉ុន​) ​ស្វាគមន៍​យុគ​សម័យថ្មី​ ​នៃ​ពាណិជ្ជ​សេរី​»​


​ជាមួយគ្នា​នេះ​ ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ ​To​s​him​its​u ​Mote​g​i​ ​បាន​ហៅ​កិច្ចព្រមព្រៀង​នេះ​ថា​ ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​ដំបូង​ ​សម្រាប់​អង់គ្លេស​ ​ចាប់តាំង​ពី​ខ្លួន​បាន​ត្រលប់​មក​ជា​ប្រទេស​ពាណិជ្ជកម្ម​ឯករាជ្យ​។​


​កិច្ចព្រមព្រៀង​ ​ដែលគេ​ដឹង​ថា​ ​នឹង​បង្កើន​ពាណិជ្ជកម្ម​អង់គ្លេស​-​ជប៉ុន​១​៩​.​៥​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ​ ​ក៏​នឹង​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ដល់​ក្រុមហ៊ុន​អង់គ្លេស​នៅ​ជប៉ុន​៕​ ​ប្រភព​ពី​ ​Channel​news​asia

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner