ព្រះរាជអំណោយព្រះមហាក្សត្រនិងសម្តេចម៉ែចែកជួនពលរដ្ឋរងទឹកជំនន់នៅសៀមរាប
អត្ថបទដោយ៖
Hak Sarath
ព្រះរាជអំណោយរបស់ព្រះមហាក្សត្រនិងសម្ដេចម៉ែ បានចែកជូនដល់ប្រជាពលរដ្ឋជាង១ពាន់គ្រួសារដែលរងគ្រោះទឹកជំនន់នៅខេត្តសៀមរាប។ព្រះរាជអំណោយរបស់ព្រះអង្គទាំងទ្វេ ត្រូវបានត្រូវបានក្រុមមន្ត្រីនៃក្រសួងព្រះបរមរាជវាំងនៅថ្ងៃទី២៥តុលា ចែកជូនប្រជាពលរដ្ឋចំនួន១ពាន់១៥៣គ្រួសារមកពីឃុំយាងនិងឃុំសសរស្តម្ភ នៃស្រុកពួកដោយគ្រួសារនីមួយៗទទួលបាន អង្ករ៥០គីឡូក្រាម, មី១កេស, មុង១, ក្រមា១, សារុង១, ភួយ១, ត្រីខ១០កំប៉ុង, កៅស៊ូតង់១, សាប៊ូដុំ៥ដុំ, អាវយឺត ១ និងថរិកា ៤០ម៉ឺនរៀល។ ព្រះរាជអំណោយរបស់ ព្រះមហាក្សត្រនិងសម្តេចម៉ែដែលចែកជួនប្រជាពលរដ្ឋតាមគោលដៅនានា គិតត្រឹមថ្ងៃទី២៥តុលា មានចំនួន ជាង៥ពាន់គ្រួសារហើយ នៅភូមិសាស្រ្តខេត្តចំនួន៨ គឺ បាត់ដំបង់ ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន កំពង់ធំ កណ្តាល កំពង់ស្ពឺ ខេត្តសៀមរាប៕
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។