លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និងមហាឧបាសិកា តាំង បាក់ហៀង ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុព្រះសង្ឃ ចំនួន២៥វត្ត ក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និង មហាឧបាសិកា តាំង បាក់ហៀង និងមានការចូលរួមពី ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទបានមូលមតិគ្នាប្រគេនទៀនព្រះវស្សានិង ទេយ្យវត្ថុ ព្រះសង្ឃគង់ចាំព្រះវស្សារយៈពេលត្រីមាសចំនួន២៥វត្ត រួមមាន ៖ ១. វត្តឃ្លាំងខ្មួត ២. វត្តអូសារាយ ៣. វត្តត្រែង ៤. វត្តមុន្នីរង្សី ៥. វត្តឈើទាល ៦. វត្តហប់ ៧. វត្តព្រះនាង ៨.វត្តដូង ៩.វត្តក្របៅ ១០.វត្តក្តីដើម ១១.វត្តដូនល្អ ១២.វត្តល្វា ១៣.វត្តស្ពឺជើង ១៤.វត្តស្វាយរមៀត ១៥.វត្តទួលព្រះស្រី ១៦.វត្តព្រះដំរី ១៧.វត្តស្រីងងឹត ១៨.វត្តព្រះនង្គ័ល ១៩.វត្តពោធិ៍សំណាក់ ២០.វត្តព្រះក្រសាំង ២១.វត្តក្តីស្រងែ ២២.វត្តខ្មាក់ ២៣.វត្តចំបក់បញ្ញា ២៤.វត្តភ្នំជីមូស ២៥.វត្តបទុម  ដែលរៀបចំនៅភូមិសំព័រ សង្កាត់ចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សានេះតាមការបញ្ចាក់របស់លោកគ្រួអាចារ្យថា ការចូលព្រះវស្សា គឺជាព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃ សាវ័កគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាធ ដល់ទី១៥ កើត ខែអស្សុជ។ ការបញ្ញត្តិឱ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណង ចង់ឱ្យព្រះសង្ឃ មានភាពងាយស្រួលក្នុងរដូវវស្សារយៈពេលបីខែនេះ ដែលជារដូវភ្លៀង ធ្លាក់ជោកជាំ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។បុណ្យនេះដែរ ក៏មានជួបជុំពទ្ធបរិស័ទ នមស្សការ ព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញ្ញាតិការទាំង៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃ នេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ចំណែកឯអានិសង្ឃដែលបានមកអំពីការធ្វើបុណ្យដាក់ទៀនព្រះវស្សាគឺ ៖
១- អ្នកឱ្យទៀន ជាអ្នកមានភ្នែកភ្លឺល្អ មិនងងឹតគ្រប់ជាតិ
២- អ្នកឱ្យទៀន ជាអ្នកមានបញ្ញាខ្ពង់ខ្ពស់ និងបានសម្រេចធម៌
៣- ជាអ្នកមានកេរ្តិ៏ឈ្មោះបោះសំលេងទៅគ្រប់ទិសគ្រប់ទីទាំងពួង
៤-អ្នកឱ្យទៀនជាអ្នកមានអំណាច យសសក្តិខ្ពង់ខ្ពស់គ្រប់ជាតិ
៥-អ្នកឱ្យទៀន កាលដែលបែកធ្លាយរាងកាយទៅនឹងបានទៅកើតក្នុងសុគតិភព  ។
ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន២៥វត្តនៅក្នុងវត្តរួមមាន ៖ ទៀនព្រះវស្សា១គូ. ត្រៃយ៍ធំ ១. បាត្រ ១ .ឃ្មោះ ១.ផ្តិល១ .ប្រេងម៉ាស៊ូត ៣០លីត្រ. ទឹកក្រូច ៤កេស. ទឹកសុទ្ធ ៤កេស .ស្ករស២៥គីឡូក្រាម. ទឹកដោះគោខាប់ ១កេស. មីម៉ាម៉ា ១កេស. តែស្លឹក ២គីឡូក្រាម. ត្រីខស្រីបីនាក់ ១កេស. ត្រីងៀតនិងត្រីហើម ៥គីឡូ. សាច់ក្រក ២គីឡូក្រាម. អង្ករ៥០គីឡូក្រាម. នំABC១ធុង. ទឹកត្រី១ឡូ.  ទឹកស៊ីអ៉ីវ ១កេស.  ផ្លែឈើ ១កន្ត្រក. កន្ទេលខ្សែ១០ម៉ែត្រ ១ដុំ. ចន្ទី២គីឡូ. អំបិល១០គីឡូ . ម្សៅស៊ុប៥គីឡូ.  និងបច្ច័យចូលរួមកសាង ១.០០៣ដុល្លារសហរដ្ឋអាមេរិក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner