រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបត់មិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងចំពេញទំហឹងបណ្តាលឲ្យកិនស្រ្តីម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍បើកបត់ស្តាំមិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងចំពេញទំហឹង បណ្តាលឲ្យកិនស្រ្តីម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សពស្ត្រីរងគ្រោះមានឈ្មោះ វង់ សារ៉ង អាយុ ៤៧ឆ្នាំ មានកូន ៣នាក់ ស្រី ១ ប្រុស២ ស្នាក់នៅភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើរតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក HOWO ក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុនចៀនស៊ីនយានមួយគ្រឿង ពណ៌សរ ពាក់ស្លាក់លេខ ភ្នំពេញ 5A-2789 ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ុងឬទ្ធី ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនល្មម ស្រាប់តែបត់ស្តាំមិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងម៉ាក Nex ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1IF-6768 ធ្វើដំណើរស្របទិសគ្នា ដែលជិះគ្នាបីនាក់កូនចំពីក្រោយពេញទំហឹង បណ្តាលឲ្យកិនស្ត្រីម្នាក់ជាម្តាយស្លាប់ និងកូនពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ រីឯម៉ូតូអូសគៀបជាប់នៅខាងក្រោមរថយ្តរងការខូចខាត។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវ៉ាស់វែងយកម៉ូតូ និងរថយន្តបង្ករទៅរក្សាទុក រងចាំដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបាន ធ្វេីកំណត់ហេតុរួចប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ ៖  ឆៃ ហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner