អាជ្ញាធរខេត្តព្រះសីហនុ រៀបចំពិធី បង្សុកូលឧទ្ទិសកុសល ជូនសពកម្មករដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ បាក់រលំអគារ៧ជាន់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ២០២០ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមឧទ្ទិសកុសលដល់កម្មករចំនួន២៨នាក់ ដែលបានបាត់បង់អាយុជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារ ៧ជាន់ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ពិធីនេះប្រារព្ធធ្វើឡើង នៅវត្តឥន្ទញ្ញាន ហៅវត្តក្រោម ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បង ប្អូនជាកម្មករ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់បាក់រលំអាគារ នាពេលកន្លងមក។ ក្នុងនាមរដ្ឋបាលខេត្ត   មន្ត្រីរាជការបានចូលរួមរំលែកទុក្ខជាមួយគ្រួសារបងប្អូនសាច់ញាតិ ជនរងគ្រោះ និងបានឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពទាំងអស់នោះឱ្យបានទៅកាន់សុគតិភព។

ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅក្នុងខេត្តព្រះសីហនុ បន្តទៀត ឯកឧត្តម គួច ចំរើន ក៏បានណែនាំមន្ទីរជំនាញ អោយយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងគុណភាពសំណង់នានាផងដែរ៕ សាវ៉ុន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner