ស្លាប់ជនជាតិថៃ២នាក់ ខូចត្រាក់ទ័រ១គ្រឿងខណៈផ្ទុះមីនតោននៅក្បែរបង្គោលព្រំដែនលេខ៤៣ ” ដីខ្មែរស្រែថៃ ” ព្រំដែនកម្ពុជា ថៃ
អត្ថបទដោយ៖
ធី ដា
ខេត្តបន្ទាយមានជ័យ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម បានផ្ទុះបណ្ដាលឲ្យស្លាប់ជនជាតិថៃ២នាក់ ខូចត្រាក់ទ័រ១គ្រឿងខ្ទេច នៅចំនុច ក្បែរបង្គោលព្រំដែនលេខ៤៣ ” ដីខ្មែរស្រែថៃ ” នាភូមិ/ឃុំ ណូនម៉ាក់មុនស្រុកគោកស៊ូង ខេត្តស្រះកែវប្រទេសថៃ ទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោក លី សុវណ្ណារឹទ្ធិ អភិបាលស្រុកអូរជ្រៅឲ្យដឹងកាលពីល្ងាចថ្ងៃទី២៧ខែតុលាថា ៖ ឧបទ្ទហេតុនោះកើតឡើងវេលាម៉ោង និង៥២នាទីរសៀល ថ្ងៃទី២៧.ខែតុលាឆ្នាំ២០២០ ។
លោកបន្តថា ៖ ត្រាក់ទ័រថៃ១គ្រឿងនោះជិះគ្នា២នាក់ ភេទប្រុស
ទាំង២ ជាជនជាតិថៃបានមកច្រូតស្មៅនៅភូមិសាស្រ្តបង្គោលសីមា
លេខ៤៣ត្រង់ចំណុចTA (៥៤៧.២៧៤ ក៏ជាន់មីនតោនផ្ទុះស្លាប់ទាំង២នាក់ ។ ចំណែកត្រាក់ទ័រខូចទាំងស្រុង៕ ដោយ៖ ឃិន គន្ធា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕