លោកជំទាវ តុង ណារី បានថ្លែងនូវការកោតសរសើរដល់សមាជិកសមាជិការគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង ដែលបានខិតខំអនុវត្តន៍តាមតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលល្អ
ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី ប្រធាគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរបែបនេះនៅទី២៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែតុលា ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់អនុវត្តន៍បន្ត ដោយមានការចូលរួមពី លោកជំទាវ ឈុំ ចាន់សុខ អនុប្រធាន គ.ក.ស.ក ខេត្ត លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាអនុប្រធាន គ.ក.ស.ក ខេត្ត លោក គង់ សុវណ្ណអស្ចារ្យ នាយក រងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាព សមាជិកសមាជិកា ការិយាល័យជំនាញពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍នានា ដែលមានកិច្ចសហប្រតិបត្តិការចូលរួមផងដែរ។
លោកជំទាវ តុង ណារី បានមានប្រសាសន៍បន្តថាៈ ដើម្បីសម្រេចបានគោលដៅអាទិភាព និងផែនការសកម្មភាពត្រូវសាមគ្គីសហការគ្នាយើង និងសម្រេចបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោកជំទាវ តុង ណារី ក៏បានផ្តាំផ្ញើដល់សមាជិកក្រុមការងារ ត្រូវសហការ ជាមួយលោកមេឃុំ ចៅសង្កាត់ អាជ្ញាធរក្រុង ស្រុក ដើម្បី បន្ត ផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឲ្យអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យគាត់យល់ដឹងពីការធ្វើអនាម័យ និងថែរក្សាសុខភាពដេីម្បីកុំឲ្យមានជំងឺ កូវីដ១៩ ក្នុងសហគមន៍យើងជាដាច់ខាត ៕ ដោយ៖ សុក្ខារិន