​នាយករដ្ឋមន្ត្រី​ថៃ​ ​ប្រា​យុទ្ធ​ ​ប្តេជ្ញា​បន្ត​កាន់អំណាច​ ​ទោះបី​មាន​សំពាធ​កាន់តែ​ខ្លាំង

​នាយករដ្ឋមន្ត្រី​ថៃ​ ​លោក​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​កាល​ពីម្សិលមិញ​ ​បាន​ច្រានចោល​ការ​អំពាវនាវ​ពី​បណ្តា​គណបក្សប្រឆាំង​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​ ​អំឡុង​ប្រជុំ​សភា​ពិសេស​ ​ជា​អង្គប្រជុំ​ដែល​លោកផ្ទាល់​ជា​អ្នកស្នើ​ឲ្យ​មាន​ដើម្បី​ដោះស្រាយ​វ​ប​ត្តិនិ​យោ​បាយ​ផ្តើម​ចេញពី​បាតុកម្ម​របស់​ពួក​យុវជន​រាប់​ម៉ឺន​នាក់​ ​ទាមទារ​ឲ្យ​លោក​ចុះចេញ​ ​និង​ធ្វើ​កំណែ​ទម្រង់​របប​រាជា​និយម​។​


​អតីត​មេដឹកនាំ​រដ្ឋប្រហារយោធា​ ​ឆ្នាំ​២​០​១​៤​រូប​នេះ​បាន​និយាយ​ថា​ ​«​ខ្ញុំ​នឹង​មិន​រត់ចោល​បញ្ហា​ទេ​ ​ខ្ញុំ​នឹង​មិន​គេច​ចេញពី​កាតព្វកិច្ច​របស់​ខ្ញុំ​ ​តាមរយៈ​ការ​ចុះចេញ​ពី​តំណែង​ ​នៅពេលដែល​ប្រជាជាតិ​មាន​បញ្ហា​»​។​


​ក្រុម​សមាជិក​បក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ក្នុង​រដ្ឋសភា​បាន​ប្រាប់​ឲ្យ​លោក​ប្រា​យុទ្ធ​ ​ចុះចេញ​ ​ហើយ​ឈប់​លាក់ពួន​ពីក្រោយ​ភាព​ស្មោះត្រង់​នឹង​រាជា​និយម​ទៅ​។​ ​ក្រុម​រិះគន់​ថា​ ​លោក​បាន​បង្កើន​អំណាច​ ​ក្រោយ​ការបោះឆ្នោត​ឆ្នាំមុន​ ​ជា​ការបោះឆ្នោត​ដំបូង​ ​ក្រោយ​រដ្ឋប្រហារ​ ​ប៉ុន្តែ​លោក​ប្រា​យុទ្ធ​ ​ចាត់ទុកថា​ជា​ការបោះឆ្នោត​ដោយ​យុត្តិធម៌​៕​ ​ប្រភព​ពី​ ​Channel​news​asia​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner