ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥០គ្រួសារ នៅក្នុង ឃុំកោះថ្កូវ ទទួលបានអំណោយពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ៥០គ្រួសារ នៅក្នុងឃុំកោះថ្កូវបានទទួលអំណោយពីក្រុមការងារចុះមូលដ្ឋានស្រុកជលគិរី ។

ការចុះយកអំណោយចែកជូនប្រជាពលរដ្ឋនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឲ្យឯកឧត្តម សាន  វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី រួមដំណើរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគីរីបានជួបសំណេះសំណាលសាកសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារងាយរងគ្រោះ នៅឃុំកោះថ្កូវ ស្រុកជលគិរីចំនួន៥០គ្រួសារ។

អំណោយដែលបាននាំយកមកប្រគល់ជូនដោយផ្ទាល់ដៃនៅពេលនេះនេះដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាម ,មី១កេះ,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ ៕ ដោយ៖ សុក្ខារិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner