មន្ត្រីអង្គការសហប្រជាជាតិ David R. Boyd កោតសរសើរកម្ពុជា
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនិងបរិស្ថាន បានកោតសរសើរកម្ពុជា ចំពោះការលើកកម្ពស់សិទ្ធិទទួលបានបរិស្ថានស្អាត មានសុវត្ថិភាព មានអនាម័យ និងប្រកបដោយចីរភាព ។ ការថ្លែងកោតសរសើររបស់មន្ត្រីអង្គការសហប្រជាជាតិលោក David R. Boydបានធ្វើកាលពីថ្ងៃទី២៧តុលាក្នុងកិច្ច សន្ទនាអន្តរកម្មនៃកិច្ចប្រជុំគណៈកម្មាធិការទី៣ នៃសម័យប្រជុំលើកទី៧៥ របស់មហាសន្និបាតអង្គការសហ ប្រជាជាតិ តាមរយៈវីដេអូ។លោក David R.Boydក្នុងឳកាសនោះបានថ្លែងលើកសរសើរបណ្តារដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិដែលរួមទាំងកម្ពុជាផងដែរចំពោះ ការចាត់វិធានការលើកកម្ពស់សិទ្ធិទទួលបានបរិស្ថានស្អាត មានសុវត្ថិភាព មានអនាម័យ និងប្រកបដោយចីរភាព។ លោក David R. Boyd នៅបានបង្ហាញការ ជឿជាក់ថា ឧត្តមានុវត្តន៍នៃរដ្ឋាភិបាលកម្ពុជា បានផ្ដល់គំរូដែលជាការជួយជំរុញឲ្យប្រទេសដទៃទៀតដោះស្រាយ វិបត្តិបរិស្ថានពិភពលោក។ លោក David R. Boyd បានដាក់បញ្ជូលគំរូរបស់កម្ពុជាទៅក្នុងកថាខណ្ឌទី១១ និង៩២ ក្នុងឧបសម្ពន្ធ័នៃរបាយការណ៍ពិសេសរបស់លោក ស្ដីពីបញ្ហានៃកាតព្វកិច្ចសិទ្ធិមនុស្ស ពាក់ពន្ធ័ដល់ការរីករាយ ក្នុងការទទួលបានបរិស្ថានស្អាត មានសុវត្ថិភាព មានអនាម័យ និងប្រកបដោយចីរភាព ដែលក្នុងនោះមានរំលេច អំពីកម្ពុជាដូចជា -នៅប្រទេសកម្ពុជា សិទ្ធិទទួលបានបរិស្ថានស្អាត មានសុវត្ថិភាព មានអនាម័យ និងប្រកប ដោយចីរភាពទទួលបានការគាំពារពីរដ្ឋធម្មនុញ្ញ ដែលជាការលើកទឹកចិត្តជាពិសេសដល់សារៈសំខាន់នៃធម្មជាតិ ប្រពន្ធ័អេកូឡូស៊ី និងជីវចម្រុះ។លោកDavid R.Boydត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសអង្គការសហ ប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនិងបរិស្ថានក្នុងអាណ្ណត្តិ៣ឆ្នាំចាប់តាំងពីខែសីហាឆ្នាំ២០១៨នោះមក៕