កាសែតរស្មីកម្ពុជាផ្អាកការផ្សាយបន្ទាប់ពីប្រឡូកក្នុងសង្គមរយៈពេល២៧ឆ្នាំ
កាសែតរស្មីកម្ពុជាដែលធ្លាប់មានឈ្មោះបោះសម្លេងល្បីមួយក្នុងប្រទេសកម្ពុជាបានបិទការផ្សាយបណ្តោះ អាសន្នរបស់ខ្លួនចាប់ពីថ្ងៃនេះទៅ ក្នុងស្ថានភាពដែលនិពន្ធនាយកកាសែតរួបនេះ បញ្ជាក់ថាដើម្បីការកែទម្រង់ ផ្ទៃក្នុង។ កាសែតរស្មីកម្ពុជាបានចាប់ផ្តើមបោះផ្សាយលេខដំបូងរបស់ខ្លួននៅខែមេសាឆ្នាំ១៩៩៣ និងបានផ្អាក កាសែតក្នុងលេខចុងក្រោយ៨ពាន់៣៦៤ ក្រោយការចេញផ្សាយរយៈ២៧ឆ្នាំកន្លងមកនេះ។ កាសែតរស្មីកម្ពុជា ត្រូវគេចាត់ទុកថាជាកាសែតមួយក្នុងចំណោមកាសែតល្បីរបស់ប្រទេសកម្ពុជា ប៉ុន្តែភាពប្រកួតប្រជែងនៃទីផ្សារ និងភាពវិវត្តន៍បច្ចេកវិទ្យាផ្សាយព័ត៌មានតាមប្រព័ន្ធ Online បានធ្វើឲ្យកាសែតរស្មីកម្ពុជា ត្រូវបាត់បង់ការគាំទ្រ ផ្នែកទីផ្សារហិរញ្ញវត្ថុ ប្រសិនណាបើមិនធ្វើការកែទម្រង់ដើរឲ្យទាន់ប្រព័ន្ធផ្សាយបច្ចេកវិទ្យា Online ដែលកំពុង មានប្រជាប្រីយ៍ភាពក្នុងបច្ចុប្បន្ននេះទេ។ និពន្ធនាយកកាសែតរស្មីកម្ពុជា លោកទាវសារៈមុនី បានប្រាប់អប្សរា ណិតថាការផ្អាកការបោះពុម្ពផ្សាយកាសែតរស្មីកម្ពុជា គឺដោយសារភាពប៉ះពាល់នឹងហិរញ្ញវត្ថុ និងអង្គភាពចាំ បាច់ត្រូវធ្វើការកែទម្រង់ផ្ទៃក្នុង។ លោកបានថ្លែងថាទោះបីជាផ្អាកការបោះពុម្ពនោះមែន ប៉ុន្តែគេហទំព័ររបស់ កាសែតរស្មីកម្ពុជានៅតែចេញផ្សាយជាដដែល។ ការបិទការបោះពុម្ពផ្សាយកាសែតរស្មីកម្ពុជានេះ ត្រូវបាននិពន្ធ នាយកដដែលបញ្ជាក់ទៀតថាបានប៉ះពាល់ដល់បុគ្គលិកជាង៧០នាក់៕