កូវីដ១៩៖ ថៃឆ្លង១៣ករណីថ្មីទៀត កើនសរុប៣៧៥៩នាក់ ស្លាប់៥៩នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
នាថ្ងៃទី២៨ តុលា នេះ ប្រទេសថៃបានប្រកាសពីការរកឃើញករណីកូវីដ១៩ ចំនួន១៣នាក់ថ្មីបន្ថែមទៀត តែសុទ្ធតែជាកណីរនាំចូលពីក្រៅប្រទេស មកពី៨ប្រទេស។
រដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ១៩បានបញ្ជាក់ថា ១៣នាក់នេះ មាន១២នាក់គឺជាជនជាតិថៃ ម្នាក់គឺជាជនជាតិបារាំង ធ្វើឲ្យចំនួនអ្នកកើតជំងឺកូវីដ១៩ នៅប្រទេសថៃ កើនដល់៣៧៥៩នាក់ ខណៈដែលអ្នកស្លាប់៥៩នាក់។ ប្រភពពីបាងកកប៉ុស្តិ៍
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ