សែលកាតចូលរួមជួយបណ្តុះបណ្តាលជំនាញឌីជីថលក៏ដូចជាសុវត្តិភាពតាមប្រព័ន្ធអនឡាញ ដល់យុវជនកម្ពុជា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនសែលកាតបានប្រកាសពីកិច្ចសហការ ជាដៃគូជាមួយអង្គការ Terre des HommesNetherlands (TdH-NL) ដើម្បីដាក់ឱ្យដំណើរការ នូវយុទ្ធនាការថ្មី “គាំពារសុវត្ថិកុមារ ដើម្បីអនាគត” នៅក្នុងខេត្តសៀមរាប។

ក្នុងសន្និសិទសារព័ត៌មាន រួមគ្នា និងស្របគ្នាជាមួយ ព្រឹត្តិការណ៍ TdH-NL Annual Cluster Event កាលពីថ្មីៗមកនេះក្រុមហ៊ុនសែលកាតនិងអង្គការ Terre des HommesNetherlands ត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារសៀមរាប ប៉ាស៊ីហ្វិក ខេត្តសៀមរាប។ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ យុវជនចំនួន៣៥រូប របស់អង្គការនេះ និងកុមារជាង ២០០នាក់ទៀត មកពីសាលារៀន និងក្លឹបនានា នៅក្នុងខេត្តសៀមរាប។

គោលបំណងសំខាន់ នៃការជួបជុំនេះដែរ គឺ ដើម្បីបង្កើនជំនាញ ឌីជីថលរបស់កុមារ ដោយក្នុងនោះ រួមមានទាំងវិធីបង្កើតមាតិកា ជុំវិញបញ្ហាដែលពួកគេ កំពុងប្រឈមមុខ និងការប្រើប្រាស់ បណ្តាញសង្គម ដើម្បីជះឥទ្ធិពល ជាវិជ្ជមានដល់អ្នកដទៃ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បាននិយាយ ថា ក្រុមការងារផ្នែកទីផ្សារ របស់សែលកាត ពិតជាមានក្តីសោមនស្សបំផុតក្នុងការចែករំលែក នូវជំនាញរបស់ពួកគេ រួមទាំងផ្តល់ការគាំទ្រដល់យុវជន និងថ្នាក់ដឹកនាំយុវជន លើការអភិវឌ្ឍជំនាញឌីជីថល ក៏ដូចជាលើកកម្ពស់ ការយល់ដឹងអំពីយុទ្ធនាការសុវត្ថិភាព កុមារនៅទូទាំង ប្រទេសកម្ពុជាផងដែរ។

លោកបានឱ្យដឹងបន្តថា យុវជនដ៏មានទេពកោសល្យ ឈានមុខទាំងពីររូប របស់សែលកាត រួមមាន កញ្ញា រ៉េត ស៊ូហ្សាណានិង ប៊ុន ឡេង បានចូលរួមគាំទ្រ គំនិតផ្តួចផ្តើមនេះ តាមរយៈការរៀបចំ នូវសិក្ខាសាលា តាមអនឡាញ ស្តីពីការបង្កើតមាតិកា និងការគ្រប់គ្រង បណ្តាញសង្គម។

គួរបញ្ជាក់ថាTerre des Hommes Netherlands គឺជាអង្គការក្រៅរដ្ឋាភិបាល ជួយការពារកុមារ ឈានមុខគេមួយ ដែលបានបំពេញប្រតិបត្ដិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០០៧ ។ គម្រោងរបស់អង្គការនេះ គឺផ្តោតទៅលើការការពារ និងការឆ្លើយតប ចំពោះការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងអាពាហ៍ពិពាហ៍កុមារ នៅតាមបណ្តាញអនឡាញនិងអហ្វឡាញ។ អង្គការមិនមែនរដ្ឋាភិបាលមួយនេះ តែងចូលរួមសហការ ជាមួយរដ្ឋាភិបាល អង្គការក្នុងស្រុក សាលារៀន និងបណ្តាសហគមន៍ជាច្រើនទៀត ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសិទ្ធិរបស់កុមារ និងហានិភ័យ នៃការកេងប្រវ័ញ្ចន លើកុមារ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner