អង្គភាពប្រឆាំងអំពើពុករលួយ៖នៅខែតុលាមានពាក្យប្តឹង៧៥និងឱ្យសាមីខ្លួន-សាមីស្ថាប័នចូលបំភ្លឺ៥៥

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖អង្គភាពប្រឆាំងអំពុករលួយបានឱ្យដឹងថានៅក្នុងខែតុលាឆ្នាំ២០២០នេះអង្គភាពរបស់ខ្លួនមួយនេះបានទទួលពាក្យបណ្តឹងសរុបចំនួន៧៥(អនាមិក ៣១ពាក្យប្តឹង)ហើយក្នុងនេះបានធ្វើលិខិតឱ្យសាមីស្ថាប័ន សាមីខ្លួនបំភ្លឺចំពោះការចោទប្រកាន់ ចំនួន ៥៥លិខិត សាមីខ្លួន សាមីស្ថាប័ន បានបំភ្លឺ និងភ្ជាប់ឯកសារបង្អែក ចំនួន ៣៥លិខិត។

          បើយោងតាមសេចក្តីជួនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែល បានបើកកិច្ចប្រជុំលើកទី៤ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយបានឱ្យដឹងថាក្នុងពាក្យបណ្តឹងទាំងអស់ដែលអង្គភាពប្រឆាំងអំពុករលួយទទួលបានមួយចំនួនក៏មានតម្រុយបញ្ជាក់ពីអំពើពុករលួយហើយករណីខ្លះទៀតពុំមែនជាបទល្មើសអំពើពុករលួយនោះទេ។ចំពោះបទល្មើសអំពើពុករលួយអង្គភាពនឹងចាត់ការ ឯករណីខ្លះទៀតនឹងរាយការណ៍ជូនដល់ម្ចាស់បណ្តឹងវិញបើកវាពុំមែនជាករណីអំពើពុករលួយ។

  

     ប្រភព្វខាងលើនេះបញ្ជាក់ដែរថាចំពោះសកម្មភាពការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទិនទៅនឹងការប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងអំឡុងខែតុលានេះដែរគឺមានមន្ត្រីចំនួន ១៧៧នាក់ ដែលទើបទទួលការតែងតាំងថ្មី ចូលមកប្រកាស ទ្រព្យសម្បត្តិ និងបំណុល ,មានមន្ត្រីចំនួន ៨២នាក់ បានធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើក ចុងក្រោយ បន្ទាប់ពីត្រូវបានដាក់ឱ្យចូលនិវត្តន៍ លាឈប់ពីការងារចប់អាណត្តិ និងត្រូវបញ្ឈប់ពីការងារ។ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយបានត្រៀមលក្ខណៈរួចរាល់សម្រាប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ នៅខែមករាខាងមុខនេះ ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner