តំណាងស្នងការនគរបាលរាជធានីភ្នំពេញ ចុះសួសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនមន្ត្រីនគរបាល ដែលជួបបញ្ហាហូរឈាមតាមច្រមុះនៅពេលកំពុងបុំពេញភារកិច្ច

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសួសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូនដល់ លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ មន្ត្រីនគរបាលឈជើងនៅគោលដៅកាំកូ ដែលជួបបញ្ហាហូរឈាមតាមច្រមុះនៅពេលកំពុងបុំពេញភារកិច្ច ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ លោកបានចុះទៅការពារគោលដៅនៅទីលានប្រជាធិបតេយ្យ លុះដល់ម៉ោង ៩ និង ៥០ នាទី លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ មានអាការៈឈឺក្បាល និងវិលមុខយ៉ាងខ្លាំង ហើយគាត់ក៏បានយកទឹកមកស្អំ មួយសន្ទុះក្រោយមក ឈាមក៏បានហូរតាមច្រមុះ បន្ទាប់មកក្រុមការងារ ក៏បានទាក់ទងទៅក្រុមគ្រួសារ ឲ្យមកយកគាត់នៅគោលដៅនោះ។ លុះដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដោយឃើញសភាពជំងឺមិនបានធូរស្បើយ ក្រុមគ្រួសាររបស់គាត់ ក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

បច្ចុប្បន្ន លោកអនុសេនីយ៍ត្រី ឯល សុវភ័ណ្ឌ  កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះអង្គឌួង ៕ដោយ ប៊ុន ធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner