រថយន្តបែន Hino ធនធំដឹកដីជាន់ហ្វ្រាំងមិនជាប់បុកគូថរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូតខាត
ភ្នំពេញ៖ រថយន្តបែន Hino ធនធំដឹកដីជាន់ហ្វ្រាំងមិនជាប់ជ្រុលបុកគូថរថយន្តមួយគ្រឿងទៀត ចំពេញទំហឹង បណ្តាលឲ្យរងការខូតខាត ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង១០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីអ្នកបើកបររថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានបើករថយន្តបែន Hino ធនធំដឹកដីមួយគ្រឿង ពណ៌ទឹកខៀវ ពាក់ស្លាក់លេខ តាកែវ 3A-0747 ចេញមកពីកន្លែងចាក់ដី បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ក៏ជិតហួសស្ពាន មកដល់ចំណុចកើតហេតុខាងលើនោះ ក៏រូបគេជាន់ហ្វ្រាំងរថយន្ត ដើម្បីបើកបន្ថយល្បឿនតិចៗ តែរូបគេជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកគូថរថយន្តមួយគ្រឿងទៀត មិនចាំម៉ាក មិនចាំពណ៌ និងមិនចាំស្លាក់លេខ ដែលធ្វើដំណើរស្រប់ទិសគ្នា ចំពីក្រោយគូថពេញទំហឹង រួចរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលបន្តទៅខាងឆ្វេងដៃឡើងសួនច្បារទ្រូងផ្លូវមួយតង់ទៀត បណ្តាលឲ្យរថយន្តរងការខូចខាតបាក់ដាច់កាងមុខមួយផ្ទាំង និងបែកស្តុបខាងស្តាំ ភ្លាមៗនោះ រថយន្តរងគ្រោះក៏បន្តដំណើរទៅមុខទៀតបាត់តែម្តង។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោកខណ្ឌច្បារអំពៅ មកជួយសម្រួលចររាចរណ៍ ដើម្បីកុំឲ្យមានការកក់ស្ទះ ដោយមើលឃើញមិនខួចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ក៏សម្រេចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកអូសយកចេញទៅភ្លាមៗតែម្តង។ ដោយ៖ ឆៃហួត