​កូរ៉េ​ខាងជើង​ស្តីបន្ទោស​កូរ៉េ​ខាងត្បូង​ ​ចំពោះ​ការ​គ្រប់គ្រង​ពលរដ្ឋ​មិនបាន​ល្អ​ ​ទើប​កើតមាន​ករណី​ឃាតកម្ម​កាលពី​ខែមុន

កូរ៉េ​ខាងត្បូង​៖​ ​កូរ៉េ​ខាងជើង​ស្តីបន្ទោស​កូរ៉េ​ខាងត្បូង​ថា​ ​គ្រប់គ្រង​ពលរដ្ឋ​មិនបាន​ល្អ​ ​ទើប​បង្ក​ឲ្យ​មានការ​បាញ់សម្លាប់​មន្ត្រី​ជលផល​ ​ពីសំណាក់​ឆ្មាំ​ការពារ​ដែនសមុទ្រ​កូរ៉េ​ខាងជើង​កាលពី​ខែមុន​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​ KCN​A​ ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង​នេះ​បាន​រាយការណ៍​ថា​ ​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ​ ​ឆ្មាំ​ការពារ​ដែនសមុទ្រ​របស់យើង​បាន​បាញ់​ទៅលើ​មន្ត្រី​ម្នាក់​ ​បន្ទាប់ពី​រូបគេ​បាន​ព្យាយាម​ចូល​មកកាន់​ដែនទឹក​កូរ៉េ​ខាងជើង​ ​។​ ​វា​គឺជា​លទ្ធផល​ដែល​បាន​មកពី​ការ​គ្រប់គ្រង​ពលរដ្ឋ​មិន​ត្រឹមត្រូវ​ ​នៅ​តំបន់​ក្តៅ​ដែល​មាន​ស្ថានការណ៍​ផុយ​ស្រួយ​ ​ក្នុង​អំឡុង​ជំងឺ​ ​CO​V​I​D​-19 ​កំពុង​រាតត្បាត​ដ៏​តានតឹង​ ​។​


​យ៉ាងណាមិញ​ ​បើ​តាម​សារ​ព័ត៌មាន​មួយ​ចំនួន​នៅ​កូរ៉េ​ខាងត្បូង​ ​មន្ត្រី​ជលផល​របស់​ខ្លួន​ ​ដែល​ត្រូវ​បាន​កូរ៉េ​ខាងជើង​បាញ់សម្លាប់​នោះ​ ​គឺ​មិនមែន​ជា​ឧប្បត្តិហេតុ​ឡើយ​ ​តែ​ជា​ការ​បញ្ជា​ពី​ថ្នាក់លើ​ ​ហើយ​ក្រោយ​ការ​បាញ់សម្លាប់​នោះ​ ​កូរ៉េ​ខាងជើង​បាន​ចាក់សាំង​ស្រោច​លើ​សាកសព​ ​រួច​ដុត​ក​ម្ទេ​ច​ចោល​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner