ក្រុមហ៊ុន​អចល​ន​ទ្រព្យ​ដ៏​ធំនៅកម្ពុជា​ R&​F​ ​យាង​ព្រះនាង​តូច​ ​នរោត្តម​ ​ចេន​ណា​ ​ប្រទាន​អំណោយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់

​ភ្នំពេញ​៖​ ​ក្នុង​ឱកាស​គ​ម្រប់​ខួប​១​៦​ឆ្នាំ​ ​នៃ​ព្រះរាជ​ពិធី​គ្រងរាជសម្បត្តិ​របស់​ព្រះមហាក្សត្រ​នរោត្តម​ ​មុនី​នាថ​ ​សី​ហ​មុនី​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​វិនិយោគ​អចល​ន​ទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​យាង​ព្រះនាង​តូច​ ​នរោត្តម​ ចេ​ន​ណា​ ​ដើម្បី​ប្រទាន​អំណោយ​ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ ​កាលពី​អំឡុង​ពាក់កណ្ដាល​ខែ​តុលា​កន្លងមក​នេះ​ ​។​


​នៅ​ក្នុងឱកាសនៃ​ពិធី​នោះ​ដែរ​ ​លោក​ ហ្ស៊ី វិ​ន​ស៊ួ​យ​ ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ R&​F​ ​Property​ ​បាន​មានប្រសាសន៍ថា​ ​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ចិន​ ​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជាយូរមកហើយ​ ​និង​រាប់អាន​គ្នា​ដូចជា​បងប្អូន​ដូច្នោះ​ដែរ​ ​។​ ​នៅ​ពេល​ប្រទេស​កម្ពុជា​ជួបប្រទះ​នូវ​គ្រោះ​ទឹកជំនន់​ ​ក្នុងនាម​ជា​ប្រជាជន​ចិន​ ​និង​វិនិ​យោគិន​ចិន​កំពុង​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​ ​មួយ​រូប​ ​ក៏បាន​ចែករំលែក​នូវ​ទុក្ខ​លំបាក​ទាំងនេះ​ជាមួយ​ប្រជាជន​កម្ពុជា​ ​ដោយ​បាន​ផ្ដល់​អំណោយ​ខ្លះ​ ​ដើម្បី​កាត់បន្ថយ​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ ​។​ ​លោក​បន្ត​ថា​ ​ក្រៅពី​ការ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិ​ស​័​យ​អចល​ន​ទ្រព្យ​នោះ​ ​ក្រុមហ៊ុន​ R&​F​ ​ក៏បាន​ធ្វើសកម្មភាព​សប្បុរស​ធម៌​ជា​ច្រើនលើកច្រើនសា​រម​ក​ហើយ​ ​ដើម្បី​តបស្នង​ដល់​ប្រទេស​ដែល​ខ្លួន​កំពុង​ធ្វើអាជីវកម្ម​ ​។​ ​នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ក្នុងនាម​ក្រុមហ៊ុន​ R&​F​ ​ក៏មាន​សេចក្តីសោកស្ដាយ​ចំពោះ​បាតុភូត​គ្រោះ​ធម្មជាតិ​ ​ធ្វើ​ឱ្យ​ប្រជាជន​រាប់​ម៉ឺន​នាក់​បាន​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ ​និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន​ផង​ដែរ​ ​។​


​ព្រះនាង​តូច​នរោត្តម​ ចេ​ន​ណា​ ​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ R&​F​ ​Property​ ​Cam​bo​d​i​a​ ​ដែល​បាន​មក​វិនិយោគ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន​កម្ពុជា​ផង​ ​និង​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​គ្រា​លំបាក​នេះ​ផង​ដែរ​ ​។​ ​ការ​បណ្ដាក់ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​ R&​F​ ​Cam​bo​d​i​a​ ​ពិតជា​បាន​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ក្រៃលែង​ដល់​ប្រទេស​កម្ពុជា​ ​តាមរយៈ​ការ​អភិវឌ្ឍ​អគារ​ខ្ពស់​ៗ​នៅ​រាជធានី​ភ្នំពេញ​ ​និង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន​ទៅមុខ​បន្ត​ទៀត​ ​។​ ​នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ ​ព្រះនាង​តូច​ ​នរោត្តម​ ចេ​ន​ណា​ ​និង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ R&​F​ ​ក៏បាន​បន្ត​ដំណើរ​ចុះទៅ​ចែក​អំណោយ​ជូន​ដល់​គួ្រ​សារ​ថ្មី​ ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ជាច្រើន​គ្រួសារ​ផ្សេងទៀត​ផង​ដែរ​ ​ដោយ​សហការ​ជាមួយ​អង្គការ​ N​GO​ ​។​
​សូម​បញ្ជាក់​ថា​ ​សម្រាប់​អំណោយ​សប្បុរស​ធម៌​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​នេះ​ ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ R&​F​ ​នោះ​ ​រួម​មាន​អង្ករ​ចំនួន​៥​តោន​ ​មី​៥​ពាន់​ឈុត​ ​នំ​កញ្ចប់​១​ពាន់​ឈុត​ ​ត្រីខ​កំប៉ុង​៥​ពាន់​ឈុត​ ​និង​ទឹក​សុទ្ធ​២​ពាន់​ឈុត​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner