សហរដ្ឋអាមេរិក​កំពុង​ពន្លឿន​ដំណើរកា​រលក់​យន្តហោះ​ ​F​-35 ​ចំនួន​៥​០​គ្រឿង​អោយ​ទៅ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម

​អាមេរិក​៖​ ​ក្រសួងការបរទេស​អាមេរិក​បាន​ធ្វើការ​បកស្រាយ​ទៅកាន់​សភា​រួចរាល់​ហើយ​ ​ចំពោះ​ការ​យល់ព្រម​របស់​ខ្លួន​ក្នុង​ដំណើរការ​លក់​យន្តហោះ​ច​ម្បាំ​ង​ ​F​-35 ​ចំនួន​៥​០​គ្រឿង​អោយអេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ ​ក្នុង​តម្លៃ​ប្រមាណ​១​០​ពាន់​លាន​ដុល្លារ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​០​ ​។​


​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​ព្រឹទ្ធសភា​អាមេរិក​ ​កំពុងតែ​ធ្វើ​ការពិនិត្យ​មិនទាន់​ផ្លូវការ​នៅឡើយ​ ​ចំពោះ​សំណើ​ខាងលើ​នេះ​ ​ខណៈ​កន្លងមក​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ធ្លាប់​ទទួលរង​ការរិះគន់​ ​អំពី​ការ​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ ​នៅ​ប្រទេស​យ៉េ​មែន​ ​ដែល​បាន​បង្ក​ឲ្យ​ជនស៊ីវិល​ជាច្រើន​នាក់​បាត់បង់ជីវិត​ ។​


​ស្រប​ពេល​ជាមួយគ្នា​នោះ​ដែរ​ អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​រំពឹង​ថា​ ​ខ្លួន​នឹង​អាច​ទទួល​បានការ​យល់ព្រម​លក់​យន្តហោះ​ច​ម្បាំ​ង​ ​F​-35 ​ពី​សហរដ្ឋអាមេរិក​ ​នៅមុន​ថ្ងៃបុណ្យ​ជាតិ​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ខាងមុខនេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner